អ្នក​ជំនាញ​ថា ដំណាច់ឆ្នាំ​២០១៧​ នេះ​ស្ថានភាព​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ​នៅ​តែមាន​ភាពរឹងមាំ

106

ភ្នំពេញ ៖​ អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ ​បាន​ព្យាករណ៍​ថា​ ដំណាច់​ឆ្នាំ​២០១៧​នេះ​ស្ថានភាព ​វិស័យ​ធនាគារ ​និង​ហិរញ្ញវត្ថុ ​នៅតែមាន​ភាពរឹងមាំ​ និង​បន្ត​មាន​កំណើន​អាច​គ្រប់គ្រង​បាន​។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​អគ្គនាយក​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ បាន​ថ្លែង​នៅ​ថ្ងៃទី ៥​ខែតុលា​នេះ​ថា ​នៅពេលដែល​ឥណទាន​មានការ​លូតលាស់​១៨,%​ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៧​នេះ​គឺ​បង្ហាញ​ ពី​ការ​លួត​លាស់​មួយ​ល្អ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ​ហើយ​កំណើន​នេះ ​នឹង​បន្ត​រឹងមាំ​ បើ​ធៀប​និង​ឆ្នាំ​២០១៦​កន្លងទៅ​។

លោក​បណ្ឌិត​បញ្ជាក់ទៀតថា ​តាមពិត​ការ​ខ្វល់ខ្វាយ​របស់​ធនាគារ​ពិភពលោក​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ គឺ​មិនមែន​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​នោះទេ ​ហើយ​សំរាប់​កម្ពុជា​វិញ​ការ​លូត​លាស់​នេះ​អាច​គ្រប់គ្រង​បាន ​និង​មិនបាន​ហានិភ័យ​កើតឡើង​នោះទេ ​ដោយសារតែ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​អាច​គ្រប់​បាន​នៅឡើយ​។

អ្នកជំនាញ​ ខាងលើ​ បានបញ្ជាក់​ទៀតថា ​ រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ដល់​វិស័យ​កសិកម្ម ហើយ​កន្លងមក​ការ​យក​ឥណទាន​ទៅ​ប្រើ​ប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​កសិកម្ម​នោះ​គឺ​ យកទៅ​ចំ​គោលដៅ​។

លោក ចាន់ សុផល នាយក​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​ បញ្ជាក់​ទៀត​ថា ​សេដ្ឋកិច្ច​កម្ពុជា​កាល​ ឆ្នាំ​២០១៦ ​និង​ឆ្នាំ​២០១៧ ​មិនទាន់​មាន​សញ្ញា​វិជ្ជមាន​នៅឡើយ​ទេ ។ ធនាគារ​ពិភព​លោក​កាល​ពី​ថ្ងៃទី​៤ ​ខែតុលា​នេះ​ បាន​បង្ហាញថា ​កំណើន​ឥណទាន​បាន​ថមថយ​មក​ត្រឹម ​១៨,%​នៅ​ពាក់​កណ្តាល​ ឆ្នាំ​២០១៧ ​បើ​ធៀប​និង​ឆ្នាំមុន​ក្នុង​រយៈពេល​ដូចគ្នា​ពី​អត្រា ​២៥,%​ក្នុង​ឆ្នាំ​២០១៦​។ ​សម្រាប់​កំណើន​ប្រាក់​បញ្ញើ​នៅ​រក្សា​ភាព​រឹងមាំ​ដែល​មាន​ការ​កើន​ឡើង​ពី ២០% ​បើ​ធៀប​ឆ្នាំមុន​រយៈពេល​ដូចគ្នា​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ល្អប្រសើរ​ នៃ​លំហូរ​មូលធន​។

របាយការណ៍ ​បង្ហាញ​ទៀតថា​ ការ​កើនឡើង​នៅ​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​បរទេស​រួមចំណែក​ធ្វើ​ឲ្យ​មានការ​ពង្រឹង​រូបិយវត្ថុ​ទូទៅ​ដែល​បាន​កើន​ឡើង​ដល់​១៩,%​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៧​ និង​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន ១៧,%