លោកស្រី ​អ៊ុង​ សាន​ស៊ូ​ជី​ ត្រូវ​បាន​គេ​ដក​ហូត​រង្វាន់​កិត្តិយស​ Freedom of Oxford

394

មីយ៉ាន់ម៉ា៖ លោកស្រី ​អ៊ុង ​សាន​ស៊ូ​ជី​ ត្រូវ​បាន​គេ​ដកហូត​រង្វាន់​កិត្តិយស ​Freedom of Oxford ដោយ​សារតែ​ការ​ឆ្លើយតប​របស់​លោក​ស្រី​ចំពោះ​វិបត្តិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។​មេដឹកនាំ​ព្រឹទ្ធ​ន័យ​របស់​សហភាព​មី​យ៉ាន់​ម៉ា​ម្នាក់​នេះ ​ដែល​បាន​បញ្ចប់​សញ្ញាប័ត្រ​បរិញ្ញាបត្រ​នៅ​សាកល​វិទ្យា​ល័យ​ Oxford​ នោះ​ត្រូវ​បាន​គេ​ផ្ដល់​រង្វាន់​កិត្តិយស​មួយ​នេះ​កាលពី​ឆ្នាំ​១៩៩៧ ​សម្រាប់ “​ការ​ប្រឹង​ប្រែង​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​”​ របស់​លោក​ស្រី​។​ ប៉ុន្តែ​ក្រុមប្រឹក្សា​ក្រុង ​Oxford​ បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​គាំទ្រ​ញត្តិ​ដែល​និយាយ​ថា ​វា​លែង​ត្រឹមត្រូវ​ទៀត​ហើយ​ដើម្បី​អបអរ​លោកស្រី​ ស៊ូ​ជី ​ដែល​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ សម្រាប់​ភាព​អសកម្ម​របស់​លោក​ស្រី​ក្នុង​ការ​ប្រឈម​ នឹង​អំពើ​ឃោរឃៅ​ទៅ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​ក្នុង​រដ្ឋ​រ៉ាក់​ឃី​ន​​ប្រទេស​មី​យ៉ាន់​ម៉ា​។​ គួរ​ឲ្យ​ដឹង​ថា ​មនុស្ស​ជាង​កន្លះ​លាន​នាក់​បាន​រត់​ភៀសខ្លួន ​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដែ​ស​ចាប់​តាំង​ពី​ខែ​សីហា​រហូត​មក​៕
អត្ថបទ៖ សារ៉ាត់