មេដឹកនាំ​កូរ៉េ​ខាង​ជើង​​លោក គីម ជុងអ៊ុន ​ធ្វើ​ជា​អធិបតី​ក្នុង​​​កិច្ច​ប្រជុំ​​​របស់​បក្ស​ពលករ​កូរ៉េ

409

កូរ៉េខាងជើង៖ ទូរទស្សន៍​រដ្ឋ​​របស់​កូរ៉េ​ខាង​ជើង​ KRT នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​​ផ្សព្វ​ផ្សាយ​​​រូប​ថត​​ជា​ច្រើន​សន្លឹក​​​របស់​មេដឹកនាំ​​​លោក គីម ជុងអ៊ុន​ ដែល​​កំពុង​ប្រជុំ​​​ជាមួយ​ក្រុម​​មន្ត្រី​​​បក្ស​​ក្នុង​ក្រុង​ព្យុងយ៉ាង​​ ដើម្បី​ត្រៀម​​លក្ខណៈ​​​ប្រារព្ធ​ខួប​​​លើក​ទី៧២ នៃ​​​ការ​បង្កើត​គណបក្ស​ពលករ​​​របស់​ខ្លួន​​នៅ​ពេល​ខាង​មុខ។

លោក គីម បាន​និយាយ​ថា ​អាវុធ​នុយក្លេអ៊ែរ​​គឺ​ជា​​ផ្លែ​ផ្កា​​ដ៏​មាន​​តំលៃ​​ ដែល​បង្កើត​ឡើង​​ដោយ​ការ​​តស៊ូ​​ចេញ​ពី​កម្លាំង​​ញើស​ឈាម​​ប្រជាជន​របស់​ខ្លួន ​ពោល​គឺ​​​ដើម្បី​​ទប់​ទល់​​នឹង​ការ​​គំរាម​កំហែង​​​របស់​សហរដ្ឋ​អាមេរិក​​តែ​ម្ដង។ ​ទូរទស្សន៍​ KRT ថែម​ទាំង​​និយាយ​ដែរ​ថា ​បញ្ហា​​ថ្មី​ៗ​​ ហើយ​នឹង​បញ្ហា​​របស់​អង្គការ​ត្រូវ​បាន​​គេ​ពិភាក្សា​​​យ៉ាង​​​ផុលផុស​​អំឡុង​​ពេល​ប្រជុំ​​ ហើយ​ប្អូន​ស្រី​​របស់​លោក គីម ​ឈ្មោះ​ យ៉ូយ៉ុង ត្រូវ​បាន​ជ្រើស​​តាំង​ជា​សមាជិក​​បឋម​ នៃ​ការិយាល័យ​​នយោបាយ​​របស់​​គណៈកម្មាធិការ​​មជ្ឈឹម​បក្ស៕

អត្ថបទ៖ មករា