កូរ៉េ​ចាប់អារម្មណ៍ ​ឱកាស​វិនិយោគ​លើ​វិស័យ​កែសម្ផស្ស ​នៅ​កម្ពុជា

68

ភ្នំពេញ ៖ ​​លោក​វេជ្ជបណ្ឌិត ចូ ចេ​ហូ អគ្គនាយក នៃ​មន្ទីរ​ពេទ្យវះកាត់​កែ​សម្ផស្ស ​The Line ​និង​តំណាង​ក្រុមហ៊ុន Jin Sung Global Vision​ នៃសាធារណៈរដ្ឋ​កូរ៉េ​ បា​ន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ឱកាស​វិនិយោគ​ក្នុង​វិស័យ​កែ​សម្ផស្ស​ជាមួយ​ដៃគូ​នៅ​កម្ពុជា​។

អគ្គនាយក​មន្ទីរពេទ្យ​កែ​សម្ផស្ស​ The Line ​បានការ​បង្ហាញ​ចំណាប់អារម្មណ៍​ឱកាស​វិនិយោគ​នេះ​ធ្វើឡើង​ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​លើ​កិច្ច ​សហការ​ជា​ដៃគូ​ពាណិជ្ជកម្ម ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ថែរក្សា​សម្ផស្ស​នៅ​កម្ពុជា ​ជាមួយ​គ្លីនិក​កែ​សម្ផស្ស​មេ​ហ្គា​ប៊ែ​ល​ក្រុមហ៊ុន Jin Sung Global Vision Co, ltd មន្ទីរពេទ្យ​វះកាត់​ The Line ​និង​ក្រុមហ៊ុន Generte​

លោកជំទាវ កែវ វង្ស​សៀក អគ្គនាយិកា ​គ្លីនិក​កែ​សម្ផស្ស​មេ​ហ្គា​ប៊ែ​ល​ បាន​មានប្រសាសន៍​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​សហការគ្នា ​រវាង​ស្ថាប័ន​ទាំងពីរ​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា ​ការសហការ​ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​ថែរក្សា ​និង​វះកាត់​កែ​សម្ផស្ស ​គឺជា​ចក្ខុវិស័យ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​មេ​ហ្គា​ប៊ែ​ល​ ដែល​ត្រូវ​ធ្វើយ៉ាងណា ​អោយ​ប្រជាជន​ខ្មែរ​គ្រប់រូប​ទទួល​បាន​នៅ​ភាព​ស្រស់ស្អាត​។​

លោក ​បន្តថា អ្វីដែល​ធ្វើ​អោយ​យើង​មាន​មោទនៈ​ បំផុត​ក្នុងថ្ងៃនេះ ​គឺ​ក្រុមហ៊ុន​របស់​យើង នឹង​ក្លាយជា​ដៃគូ​សហការ​លើ​គំរោង​ពាណិជ្ជកម្ម​ធំៗ​ ជាច្រើន​ទៀត​ដូចជា មន្ទី​រ​ពេទ្យ The line Beauty Clinic និង Healing Center ​ជាមួយ​នឹង​សួន​ទឹក និង​សួន​ទឹកកក​ដំបូងបង្អស់​នៅ​កម្ពុជា​។

លោកជំទាវ​ បាន​បន្តថា កិច្ចសហការ​នេះ ក៏​នឹង​បង្កើត​ឱកាស​ការងារ​ជាច្រើន​ដល់​ប្រជាជន​ខ្មែរ ក៏ដូចជា​បាន​រួម​ចំណែក​ក្នុង​ការ​អ​ភិ​វឌ្ឍ ​វិស័យ​សេដ្ឋកិច្ចជាតិ ​ តាមរយៈ​ការអូសទាញ​ការ​វិនិយោគទុន​បរទេស​ចូល​មក​ប្រទេស​កម្ពុជា​ ហើយ​គម្រោង​នេះ នឹង​លេចចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​៕