មនុស្ស​រាប់​រយ​នាក់​នាំគ្នា​តវ៉ា​នៅ​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល ដើម្បី​ឲ្យ​មានការ​បង្រួបបង្រួម​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ

99

បែលហ្ស៊ិក៖ ​ក្រុម​បាតុករ​រាប់​រយ​នាក់​បាន​ជួបជុំគ្នា​ នៅ​ខាងក្រៅ​ការិយាល័យ​កណ្ដាល​សភា​អឺរ៉ុប ​ក្នុង​ទីក្រុង​ព្រុ​ច​សែ​លប្រទេស​បែលហ្ស៊ិកកាលពី​ថ្ងៃអាទិត្យកន្លងទៅ ដើម្បី​អំពាវនាវ​ឲ្យ​មានការ​បង្រួបបង្រួម​គ្នា​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។​នៅ​ក្នុង​ចំណោម​ក្រុម​បាតុករ​ក៏​មាន​វត្តមាន​របស់​អគ្គលេខាធិការ​ នៃ​គណបក្ស​ប្រជាជន​អឺរ៉ុបគឺ​លោក ​អាន់​តូ​នី​ញ៉ូ ឡូ​ប៉េ​ស អ៊ី​ស្ទូ​រី​ស និង​សមាជិកសភា​អឺរ៉ុប​គឺ​លោក​ អៃ​ដឺ​ ហ្គា​ឌី​យ៉ា​ហ្សា​បាល់​។​ ​ការ​ដង្ហែ​ក្បួន​តវ៉ា​នេះ​បាន​កើត​មាន​ឡើង បន្ទាប់ពី​មានការ​ប្រកាស​ឯករាជ្យ​ឯកតោភាគី​ ដោយ​មេដឹកនាំ​តំបន់ Catalonia ​គឺ​លោក ​កា​ឡេស ភុ​ច​ដឺ​ម៉ុ​ន។​ ក្រុម​បាតុករ​ដែល​កំពុង​បក់​ទង់ជាតិ​អេ​ស្ប៉ា​ញ និង​តំបន់ Catalonia​ ក៏ដូចជា​ទង់ជាតិ​អឺរ៉ុប​បាន​នាំគ្នា​ស្រែក​ថា “​អ្នក​មិនមែន​ឯក​កោ​ម្នាក់ឯង​នោះ​ទេ​”​។

​ដោយឡែក​ក្រុម​អ្នក​រៀប​ចំ​ការ​តវ៉ា​នេះ​ បាន​អាន​នូវ​សេចក្ដីថ្លែងការណ៍​ជា​ភាសា​អេ​ស្ប៉ា​ញ, ភាសា​តំបន់ Catalonia, ភាសា​អង់គ្លេស និង​ភាសា​បារាំង ដោយ​ពួកគេ​ធ្វើការ​សង្កត់​ធ្ងន់​ថា ក្រុម​អ្នក​នយោបាយ​មិន​អាច​ថា ​មិន​អើពើ​ចំពោះ​តំបន់​មិនមែន​ជាតិនិយម Catalonia​ បានទេ ដែល​នឹង​រួម​ចំណែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​សង្គម​តំបន់ Catalonia៕
អត្ថបទ៖ សារ៉ាត់