Kane, Messi, Neymar, Ronaldo សុទ្ធតែ​មានឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ Ballon d’Or

111

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Spurs, Harry Kane ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ 30នាក់​ចុងក្រោយ ក្នុង​ការ​ជ្រើសរើស​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ Ballon D’Or​។ កីឡាករ​វ័យ 24ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ជ្រើសរើស​ជា​លើកដំបូង​ក្រោយ​រក​បាន 43គ្រាប់​ក្នុង​ចំណោម 37ប្រកួត​អោយ​ក្លឹប និង​ជំរើស​ជាតិ​ក្នុង​ឆ្នាំ2017 នេះ​។

​ខ្សែ​បំរើ Chelsea, Eden Hazard ជា​កីឡាករ​ម្នាក់​ក្នុងចំណោម 6មកពី​ក្រុម​ខណ្ឌ Premier League ដែល ជ្រើស​ដោយ​ទស្សនាវដ្ដី​បារាំង​មួយ​នេះ​។ ​David de Gea, Philippe Coutinho, Sadio Mane, Kevin de Bruyne និង N’Golo Kante សុទ្ធ​តែ​ជា​កីឡាករ​មកពី Premier League ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី 30នាក់​។ ខ្សែប្រយុទ្ធ​វែ​ល Gareth Bale មិន​មាន​ឈ្មោះ​ទៀត​ឡើយ ខណៈ Cristiano Ronaldo និង Lionel Messi នៅតែ​ស្ថិត​ក្នុង​បញ្ជី​ដដែល​។ ​Cristiano Ronaldo ត្រូវ​បាន​គេ​គិត​ថានឹង​អាច​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​នេះ​ទៀត ដើម្បី​ស្មើនឹង​កំណត់ត្រា​របស់ Lionel Messi ដែល​ឈ្នះ 5ដង​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ