នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្លែង​ថា ​ការ​ចរចា​បញ្ចប់​សមាជិក​ភាព​របស់​ខ្លួន​ផ្ដោត​លើ​ទំនាក់ទំនង​នា​ពេល​អនាគត

53

អង់គ្លេស៖ ចក្រភព​អង់គ្លេស​ និង​ដៃគូ​នានា​របស់​សហភាព​អឺរ៉ុប​ បាន​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ជុំវិញ​បញ្ហា​ថា​ តើ​ផ្នែក​មួយ​ណា​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ដំណាក់កាល​បន្ទាប់​ ដើម្បី​បញ្ចប់​ការ​ចរចា​ចាក​ចេញពី​សហភាព​អឺរ៉ុប បើ​ទោះ​ជា​មាន​ក្ដី​បារម្ភ​ថា​ពួកគេ​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​តាម​កាលកំណត់ ​សម្រាប់​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ចាកចេញ​ក្ដី និង​បារម្ភ​ថាទីក្រុង​ឡុង​កំពុង​ឆ្ពោះ​ទៅ​រក​ការចរចា​ដ៏​ច្របូកច្របល់​។នាយករដ្ឋមន្ត្រី​​លោកស្រី​ Theresa May បាន​បញ្ជាក់​ច្បាស់ក្នុង​សុន្ទរកថាដែលបានថ្លែង​ទៅកាន់​រដ្ឋសភាថា លោកស្រី​សង្ឃឹមថា​ ដៃគូ​សហភាព​អឺរ៉ុប​របស់​លោក​ស្រី​នឹង​លើក​សំណើ​ នៅ​កិច្ច​ពិភាក្សា​ដែល​ជា​ការ​បើក​ផ្លូវ​ទៅកាន់​ដំណាក់កាល​បន្ទាប់ ​នៃ​ការចរចា​ដោយ​និយាយ​ថា “​បាល់​ស្ថិតនៅ​ខាង​សហភាព​អឺរ៉ុប​ជា​អ្នកចាត់ការ”​។​ លោកស្រី​រំពឹង​ថា កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​សហភាព​អឺរ៉ុប នឹង​ត្រូវ​ធ្វើឡើង​ជិត​នឹង​ដល់​ដំណាក់កាល​បញ្ចប់នៃ​រយៈ​ពេល​ចរចា​ ២​ឆ្នាំ​ហើយ​ពេលនេះមានតែ​ចក្រភព​អង់គ្លេស​តែប៉ុណ្ណោះ​ ដែល​ដឹង​ពីការខាតបង់​ និង​ឬ​ទទួល​អត្ថប្រយោជន៍។

​​លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកតំណាងរាស្ត្រ​ថា​ នៅ​ពេល​យើង​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​២៩ ខែ​មិនា ២០១៩ ទាំង​ចក្រភព​អង់គ្លេស​ទាំង​អឺរ៉ុប និង​រដ្ឋ​សមាជិក​របស់​ខ្លួន​មិន​មែន​ស្ថិត​ក្នុង​ទីតាំង​មួយ ​ក្នុង​ការ​អនុវត្តន៍​រាល់​ការ​រៀប​ចំ​ទាំង​អស់ឲ្យ​បានរលូន​នោះ​ទេ​ដែល នឹង​ក្លាយ​ជា​ភស្តុតាង​សម្រាប់​ទំនាក់ទំនងដែល​យើង​ទាំងអស់​គ្នាកំពុង​ធ្វើ៕

អត្ថបទ៖ សុខ​មាន