មនុស្ស ៣​នាក់​បាត់​បង់​ជីវិត​​​ក្នុង​ឧបទ្ទវហេតុ​​​ធ្លាក់​យន្តហោះ​​​​ធុន​តូច​មួយ​គ្រឿង​​​នៅ​ក្នុង​​​​ទីក្រុង​​ Sao Jose do Rio Preto

344

ប្រេស៊ីល៖ មនុស្ស​​ ៣​នាក់​​បាន​បាត់បង់​ជីវិត​​​​ ក្នុង​ឧបទ្ទវហេតុ​​​ធ្លាក់​​​យន្តហោះ​​ធុន​តូច​មួយ​គ្រឿង ​​​​​ក្នុង​ទីធ្លា​លំនៅឋាន​​របស់​ពលរដ្ឋ​​​រស់​នៅ​​មួយ​កន្លែង​​​ក្នុង​​ទីក្រុង​ Sao Jose do Rio Preto ប្រទេស​ប្រេស៊ីល​​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​។

​រូប​ភាព​វីដេអូ​​ និង​​រូប​ថត​បាន​ចែក​​រំលែក​​ដោយ​​សាលា​​ក្រុង ​Rio Preto ​​បាន​​បង្ហាញ​ឲ្យ​​ឃើញ​​យន្តហោះ Beecheraft ​ធ្លាក់​នៅ​ក្នុង​ទីធ្លា​ផ្ទះ​​មួយ​កន្លែង​​ ខណៈ​ដែល​ស្លាប​​​មួយ​ចំហៀង​​​ធ្លាក់​ចូល​ទៅ​ក្នុង​អាង​ហែល​ទឹក។ ​ការ​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​​ក្នុង​តំបន់​​​រាយការណ៍​ថា ​យន្តហោះ​តូច​មួយ​គ្រឿង​​នេះ​បាន​ធ្លាក់​​នៅ​ចម្ងាយ​​ប្រហែល​ ៣០០​ម៉ែត្រ​​ពី​អាកាស​​យានដ្ឋាន​​ Eribelto Manoel Reino។ ក្រុម​​​អាជ្ញាធរ​​​កំពុង​ស៊ើប​អង្កេត​​លើ​មូលហេតុ ដែលបណ្ដាលឲ្យ​​កើត​​មាន​ការ​ធ្លាក់​​យន្តហោះ​​មួយ​គ្រឿង​នេះ​ ហើយ​អ្នក​ដំណើរ​​​ទាំង ៣​នាក់​នៅ​​លើ​​យន្តហោះ​​បាន​បាត់​បង់​ជីវិត​ និង​មិន​មាន​​មនុស្ស​​ណា​ម្នាក់​រង​របួស​​នៅ​កន្លែង​កើត​​ហេតុ​នេះ​ឡើយ៕​​

អត្ថបទ៖ រិទ្ធី