មនុស្ស​ ១៥​នាក់​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ ខណៈ​មាន​ការ​ជម្លៀស​ពលរដ្ឋ​បន្ថែម​ទៀត​នៅ​រដ្ឋ California

190

អាមេរិក៖ ការ​ជម្លៀស​ពលរដ្ឋ​ថ្មី​ៗ​ត្រូវ​បាន​ឲ្យ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ​ខណៈ​ភ្លើង​ឆេះ​ព្រៃ​រាប់​សិប​កន្លែង​បាន​រាលដាល​ពាសពេញ​រដ្ឋ​ Northern California ​ខណៈមាន​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៥​នាក់​បាន​បាត់​បង់ជីវិត​។​​ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​បំផុត​បាន​កំពុង​ឆាបឆេះក្នុងតំបន់សូ​ណូ​ម៉ាណា​ប៉ា និង​តំបន់មេន​ដូ​ស៊ី​ណូ ស្រប​ពេល​ដែល​អណ្ដាតភ្លើង​រាលដាល​ឆាបឆេះ​ឆ្លងកាត់​តំបន់​វាលស្មៅ​ និង​តំបន់​មាន​ទេសភាព​ស្រស់​បំ​ព្រង​។ ​ក្រុម​មន្ត្រី​នៅ​ក្នុង​ទីក្រុងសាន់​តារ៉ូ​ហ្សា និង​តំបន់សូ​ណូ​ម៉ា បាន​អំពាវនាវ​ឲ្យ​មានការជម្លៀសពលរដ្ឋ​ក្នុងស្រុក​ចំនួន​៥​ ថែមទៀត​កាលពី​ល្ងាច​ថ្ងៃ​អង្គារ។ មនុស្ស​ចំនួន​ ២​ម៉ឺន​នាក់​ត្រូវ​បាន​បញ្ជា​ឲ្យ​ជម្លៀស​ចេញពី​តំបន់​នេះ និង​ផ្នែក​ផ្សេងទៀត​នៃ​តំបន់​រដ្ឋ ​Northern California ​រួច​ទៅ​ហើយ​។

​មន្ត្រី​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ១៥​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត ចាប់​តាំងពី​យប់​ថ្ងៃអាទិត្យនៅ​ពេល​ដែល​ភ្លើង​ចាប់ផ្ដើម​ឆាបឆេះ។ អ្នក​បាត់​បង់ជីវិត​ ៩​នាក់​នៅ​ក្នុងតំបន់​សូ​ណូ​ម៉ា។ ​មន្ទីររុក្ខ​ប្រ​ម៉ាញ់​ និង​ការពារ​ព្រៃឈើ​រដ្ឋ California លើកឡើង​កាលពី​ថ្ងៃ​អង្គា​រថា លំនៅឋាន និង​ហាង​លក់ទំនិញប្រហែល ២​ពាន់​ខ្នងត្រូវ​បាន​បំផ្លាញដោយសារភ្លើងឆេះព្រៃ​នេះ​៕
អត្ថបទ៖ សុខ​មាន