រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​លើក​ឡើង​ថា ការ​ពិភាក្សា​ណា​មួយ​ជាមួយ​តំបន់​កាតា​ឡូ​នី​ត្រូវតែ​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់​

53

អេ​ស្ប៉ា​ញ៖ ​​ឧបនាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោកស្រី​ Soraya Saenz de Santamaria បាន​លើក​ឡើង​កាលពី​ថ្ងៃ​អង្គារ​ថា ​មេ​ដឹក​នាំ​តំបន់​ស្វយ័ត​កាតា​ឡូ​នីលោក ខា​ឡេស ភូ​ដេ​ម៉ុ​ន ​គួរ​តែ​ត្រឡប់​មក​រក​ផ្លូវ​ច្បាប់ ​បើ​សិន​លោក​ចង់​ឲ្យ​មាន​ការ​ពិភាក្សា​កើតឡើង​ ហើយ​លោក​គ្មាន​សិទ្ធិ​ដាក់​លក្ខខ័ណ្ឌ​សម្រុះ​សម្រួល​ណាមួយ​ជាមួយរដ្ឋាភិបាល​ទេ​។​

​​ថ្លែង​បន្ទាប់ពីលោក ភូ​ដេ​ម៉ុ​ន​ ប្រកាស​ឯករាជ្យ​របស់​តំបន់​កាតា​ឡូ​នី​ពី​អេ​ស្ប៉ា​ញ ប៉ុន្តែ​បាន​ផ្អាក​ទៅ​វិញ​ភ្លាមៗ​ ដើម្បី​សុំ​អនុញ្ញាត​ពេលវេលា​សម្រាប់​ការ​សម្របសម្រួល ​ស្វែងរក​ដំណោះស្រាយ​ជាមួយអេ​ស្ប៉ា​ញ​លោកស្រី សេន ឌឺ សង់​តា​ម៉ា​រី​យ៉ា បាន​និយាយ​ថា ទាំង​លោក ភូ​ដេ​ម៉ុ​ន ទាំង​អ្នក​ផ្សេង​ទៀត​មិន​អាច​​ដាក់​លក្ខខ័ណ្ឌ​សម្របសម្រួល​បាន​ឡើយ​។ ​ហើយ​ការពិភាក្សា​ទាំងឡាយរវាង​ក្រុមអ្នក​ប្រជាធិបតេយ្យ​ទាំងអស់ ត្រូវតែធ្វើឡើង​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​។​ រដ្ឋាភិបាល​អេស្ប៉ា​ញ​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​សម្រេចចិត្ត​លើ​ការ​ឆ្លើយ​តប​របស់ខ្លួន ចំពោះ​ការប្រកាស​ឯករាជ្យ​នេះ៕

អត្ថបទ៖ សុខ​មាន