ការ​ប្រកាស​ឯករាជ្យ​តំបន់​កាតា​ឡូ​នី​ត្រូវ​បាន​ចុះហត្ថលេខា ​និង​ត្រូវ​ផ្អាក​ដំណើរការ

244
​លោក កា​ឡេស ភុ​ច​ដឺ​ម៉ុ​ន

អេស្ប៉ាញ៖ មេដឹកនាំ​កាតា​ឡូ​នីលោក ខា​ឡេស ភូ​ដេ​ម៉ុ​ន និង​បណ្ដា​មេដឹកនាំ​ក្នុង​តំបន់​ផ្សេងទៀត បាន ចុះហត្ថលេខា​លើ​សេចក្ដីប្រកាស​ឯករាជ្យ​ពី​អេ​ស្ប៉ា​ញ ក្រោយ​ជម្លោះ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ប្រជាមតិ។​​ប៉ុន្តែ​ពួកគេ​និយាយ​ថា​ ការប្រកាស​នេះ​នឹង​មិន​ត្រូវ​អនុវត្តន៍​ភ្លាមៗ​ទេ ដោយ​ទុក​រយៈពេល​ជាច្រើនសប្ដាហ៍​ ដើម្បី​ចរចា​ជាមួយ​រដ្ឋាភិបាល​ក្នុង​ទីក្រុង Madrid​។​ ​ឯកសារ​នេះ​ស្នើ​សុំ​ឲ្យ​មានការ​ទទួល​ស្គាល់ឲ្យ​តំបន់​កាតា​ឡូ​នី​ជា​រដ្ឋ ​និង​អធិបតេយ្យភាព​។ ទង្វើ​នេះ​ត្រូវ​បាន​ច្រានចោល​ភ្លាមៗ​ ដោយ​រដ្ឋាភិបាល​កណ្ដាល​អេ​ស្ប៉ា​ញ​ក្នុង​ទីក្រុង Madrid​។​ ​ការបោះឆ្នោត​ប្រជាមតិ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១​ ខែ​តុលាក្នុង​ខេត្ត​ភាគ​ខាង​ភាគ​ឦសាន ដែល​មេដឹកនាំ​កាតា​ឡូ​នី​និយាយ​ថា លទ្ធផល​ការបោះឆ្នោត​គាំទ្រ​ឯករាជ្យ​នោះ ​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​របស់​អេ​ស្ប៉ា​ញ​ទាត់ចោល​មិន​យកជាការ​។​

​​ក្រុម​មន្ត្រី​កាតា​ឡូ​នី​រូប​នេះ​លើក​ឡើង​ថា លទ្ធផល​នៃ​ការបោះឆ្នោត​ប្រជាមតិ​បង្ហាញ​ថា ​អ្នកបោះឆ្នោតជិត៩០% គាំទ្រ​ឯករាជ្យ​ពី​អេ​ស្ប៉ា​ញ ប៉ុន្តែ​អ្នកបោះឆ្នោត​ប្រឆាំង​ការ​ទាមទារ​ឯករាជ​នេះ បាន​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត​យ៉ាង​ច្រើន ដែល​ត្រូវ​គេ​រាយការណ៍​លើក​ឡើ​ថាមាន​ចំនួន​៤៣ និង​មាន​សេចក្ដីរាយការណ៍​មួយ​មាន​ភាព​មិន​ប្រក្រតី៕

អត្ថបទ៖ សុខ​មាន