យន្តហោះ​ចម្បាំង​​រុស្ស៊ី​បន្ត​វាយប្រហារ​តាម​អាកាស​​លើ​ទីតាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​​ក្នុង​ខេត្ត​​ដេអាល់ហ្ស័រ​ប្រទេស​ស៊ីរី​

159

ស៊ីរី៖ កាល​ពី​ថ្ងៃ​អង្គារ​​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​​ បាន​ចេញ​ផ្សាយ​រូប​ភាព​​យាន​ដ្រូន​បង្ហាញ​​​ឲ្យ​ឃើញ​​ ពី​ការ​វាយ​ប្រហារ​​តាម​អាកាស​​មួ​យ​ចំនួន ​ប្រឆាំង​​ទៅ​លើ​អ្វី​ដែល​ខ្លួន​យល់​ថា​ជា​ទី​តាំង​​នានា​ របស់​​​ក្រុម​សកម្ម​ប្រយុទ្ធ​​​រដ្ឋ​អ៊ីស្លាម​​ដែល​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​​​ ចូល​មក​​ក្នុង​ខេត្ត​​ដេអាល់ហ្ស័រ​​ក្នុង​ប្រទេស​ស៊ីរី។

​រូប​ភាព​វីដេអូ​​ខ្មៅ​គ្មាន​​សំឡេង​បាន​បង្ហាញ​ឲ្យ​ឃើញ​​​ អំពី​ក្រុម​​សកម្ម​ប្រយុទ្ធ​​ និង​ក្រុម​ APC រង​ការ​វាយប្រហារ​​ពី​អាកាស​ជា​ច្រើន​លើក​​​ ព្រម​ទាំង​​លទ្ធផល​​​នៃ​ការ​វាយប្រហារ​​​ទាំង​នោះ​​ផង​ដែរ​។ ​មុន​ពេល​វាយប្រហារ​​នេះ​រុស្ស៊ី​​បាន​ចោទ​ប្រកាន់​​ដល់​សហរដ្ឋ​អាមេរិក​​​ថា បាន​ធ្វើ​​ពុត​ប្រឆាំង​​រដ្ឋ​អ៊ីស្លាម​ និង​​​​គិត​ទុក​ជា​មុន​នូវ​​ការ​កាត់​បន្ថយ ​​ការ​វាយប្រហារ​​ពី​អាកាស​​ជា​ច្រើន​​របស់​ខ្លួន​​​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​ទុក​ពេល​ឲ្យ​ក្រុម​សកម្ម​ប្រយុទ្ធ​​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ីរី​​ ដើម្បី​​​ធ្វើឲ្យយឺតយាវដល់​ការ​វាយប្រហារ ​​រុល​ទៅ​មុខ​របស់​​កង​ទ័ព​ស៊ីរី​​​គាំទ្រ​ដោយ​រុស្ស៊ី។ ​ក្រសួង​ការពារ​​ជាតិ​រុស្ស៊ី​​ បាន​ឲ្យ​ដឹង​​នៅ​ក្នុង​សេចក្ដី​​ថ្លែងការណ៍​​មួយ​ថា សហរដ្ឋ​អាមេរិក​​ដែល​ដឹកនាំ​​កង​កម្លាំង​ចម្រុះ ​​បាន​កាត់​បន្ថយ​​ការ​វាយប្រហារ​​តាម​អាកាស​​​របស់​ខ្លួន​​យ៉ាង​ច្រើន ក្នុង​ប្រទេស​អ៊ីរ៉ាក់កាល​ពី​ខែ​កញ្ញា ​​​នៅ​ពេល​ដែល​​កង​ទ័ព​ស៊ីរី​ដែល​​មាន​ការ​គាំទ្រ ​​ដោយ​ការ​វាយប្រហារ​​តាម​អាកាស​​របស់​រុស្ស៊ី​នោះ​ បាន​​ចាប់ផ្ដើម​​វាយ​ប្រ​យុទ្ធ​​ ដើម្បី​រំដោះ​​យក​​ខេត្ត​​ដេអាល់ហ្ស័រ​មក​វិញ៕​

អត្ថបទ៖ រិទ្ធី