អាជ្ញាធរ​ ប្រកាស​អាសន្ន​ ស្ថានភាព​ទឹកជំនន់​អាង​អូរ​ខៃ​ដន​ នៅ​ក្រុង​ប៉ោយប៉ែត​ នឹង​គោលដៅ​ផ្សេងទៀត​ជិត​នឹង​ព្រមាន

151

បន្ទាយមានជ័យ ៖ ​រដ្ឋ​បាល​ខេត្ត​បន្ទាយមានជ័យ ​បាន​ចេញ​លិខិតផ្លូវការ​ព្រមាន​ ដល់​ប្រជាពលរដ្ឋ​ និង​អ្នក​ពាក់ព័ន្ធ​ នៅ​ក្រុង​ប៉ោយប៉ែត​ និង​ស្រុក​អូរជ្រៅ​ថា ​ស្ថានភាព​ទឹកជំនន់​អាង​អូរ​ខៃ​ដន​ ដល់ក​ម្រឹត​ប្រកាស​អាសន្ន​ ហើយ​គោលដៅ​ផ្សេងទៀត​ជិត​នឹង​ព្រមាន​អោយ​ប្រុងប្រយ័ត្ន​។

លិខិត​លេខ​៤៦៣/១៧ សជណ​របស់​គណកម្មាធិកា​រ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ​ចុះ​ថ្ងៃទី​១០ ​តុលា ​២០១៧ ​ចុះហត្ថលេខា​ដោយ​លោក អ៊ុ រាត្រី អភិបាល​ស្តីទី ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ ​ដែល​BTV ​ទទួល​បាន ​អោយដឹងថា​ «​ស្ថានភាព​ទឹកជំនន់​អាងទឹក​អូរ​ខៃ​ដន​ដល់​កម្រិត​ប្រកាស​អាសន្ន​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត​ និង​ស្រុក​អូរជ្រៅ​ហើយ​»

លោក​ បាន​បន្តថា ​ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​ នឹង​កំពុង​បន្ត​អូរ​កាត់​លើ​ភាគ​ខាងជើង​នោះ ​ក៏បាន​ធ្វើ​អោយ​ខេត្តបន្ទាយមានជ័យ ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​គ្នា​រហូតដល់​បង្ក​ជា​ទឹក​ភ្លៀង​បូក​នឹង​ទឹកជំនន់​ធ្លាក់​ មកពី​ភូមិសាស្ត្រ​ព្រំដែន​ខាង​ប្រទេស​ថៃ​ លក្ខណៈ​បែបនេះ​បាន​ធ្វើ​អោយ​ស្ថានភាព​ទឹក​នៅ​អាង​អូរ​ខៃ​ដន​ (​នៅ​ភូមិ​សុខសាន្ត​ និង​ភូមិ​យាង​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​) បន្ត​ហក់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ជូន​ដល់​ពលរដ្ឋ​ទាំង​២​ក្រុង​ប៉ោយ​ប៉ែត​ និង​ស្រុក​អូរជ្រៅ​។​ហេតុនេះ សូម​អាជ្ញាធរ សមត្ថកិច្ច​ជ្រាប​ និង​ផ្សព្វផ្សាយ​ប្រកាស​អាសន្ន​ជូន​ពលរដ្ឋ​អោយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១​តុលា​នេះ​ថា ​សភាព​ទឹក កម្រិត​កម្ពស់​ទឹក​ (​ឬ​សរសេរ​កាត់​ថា ទឹក កំ​ ) ​នៅត្រឹម​ថ្ងៃទី​១១​តុលា ២០១៧ នៅ​គោលដៅ​សំខាន់ៗ​មួយចំនួន ​ដូចជា ៖ ​១ -​អាងទឹក​អូរ​ខៃ​ដន ​កម្រិត​កម្ពស់​ទឹក (​កំ​-) ប្រកាស​អាសន្ន ៥ ម៉ែត្រ ដោយ​នៅ​ត្រឹម​ព្រឹក​នេះ ​(​ថ្ងៃទី​១១​តុលា​២០១៧) មានកំ​. =,៦៤​ម៉ែត្រ​6,64m ។ ២-​ស្ទឹង​សិរីសោភ័ណ​ កំ​-​ប្រកាសអាសន្ន 7.8 m ឥឡូវ​ថ្ងៃទី​១១ តុលា កំ​– =6.90m​-​អាង​ស្ពាន​ស្រែង កំ​-​ប្រកាស​អាសន្ន​=14.30m កំ ​-​ថ្ងៃទី​១១​តុលា ២០១៧ = 13.83m​។ ៤-​អាង​ត្រ​ពាំ​ថ្ម កំ​-​ប្រកាសអាសន្ន​=18.50m កំ​-​ថ្ងៃទី​១១​តុលា​២០១៧ =18.15m ។​ល​។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី ​៩​តុលា ២០១៧ ស្ថានភាព​ទឹកអូរ​ជ្រៅ​ជា​អូរ​ព្រំដែន​កម្ពុជាថៃ​ បាន​ហក់​ឡើង​ពី​០,៤​ទៅ​០,៦​ម៉ែត្រ ​ដែល​បង្ក​អោយ​លិច​ទី​ធ្លា​នៃ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន ​វរៈ ៨៩១ ,​សាលារៀន , ផ្លូវ​ដើរ​ និង​ដល់​រនាប​ផ្ទះ​ពលរដ្ឋ​រាប់​សិប​ខ្នង​នៅ​តំបន់​ទាប​ជាប់មាត់​អូរ​ព្រំដែន​។

ករណី​នេះ ​ អាជ្ញាធរ​ និង​កាក​បាទ​ក្រហមកម្ពុជា​ខេត្ត​ បាន​ស្នើ​សុំ​កាក​បាទ​ក្រហមកម្ពុជា​ថ្នាក់​កណ្តាល​ផ្តល់​អំណោយ​សង្គ្រោះ​បន្ទាន់​ហើយ​ ប៉ុន្តែ​ជាច្រើន​ថ្ងៃ​ហើយ​នៅតែ​មិនទាន់​ឃើញ​បញ្ជូនមក​៕