គ្រូ​អូស្ត្រាលី​ប្រកាស​លាលែង​ពី​តំណែង​ក្រោយ Play-Off រួច​មិន​ថា​អូស្ត្រាលី​ធ្លាក់ រឺ​ជាប់​ទៅលេង World Cup

126

បាល់ទាត់៖ ​លោក Ange Postecoglou បាន​ប្រកាស​ការ​សំរេច​ចិត្ត​ដ៏​ភ្ញាក់ផ្អើល​មួយ ពី​ការលាលែង​ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​ជំរើស​ជាតិ​អូស្ត្រាលី​នៅ​ខែ​វិច្ឆិកា​ខាងមុខ​ ក្រោយ​វគ្គ Play-Off ចុងក្រោយ​មិន​ថា​អូស្ត្រាលី​បាន​ទៅលេង រឺ​មិនបាន​ទៅលេង World Cup ក៏ដោយ​។​​ការប្រកាស​បែបនេះ​ធ្វើឡើង​ក្នុង​សេចក្ដី​ថ្លែង​ការ​ របស់​សហព័ន្ធ​កីឡាបាល់ទាត់​អូស្ត្រាលី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ ដោយ លោក​បាន​បន្ថែម​ថាអ្វី​ដែល​ត្រូវ​គិត​ចំពោះ​មុខ​មួយ​គត់ ​គឺ​ធ្វើ​យ៉ាង​ណា​អោយ​ក្រុម​អូស្ត្រាលី​មាន​កៅអី​នៅ World Cup ឆ្នាំក្រោយ​អោយ​បាន​ ដែល​នឹង​ជា​វត្តមាន​បួន​ព្រឹត្តិការណ៍​ជាប់​គ្នា​។ ​ក្រុម​អូស្ត្រាលី​បញ្ចប់​លេខ3 ក្នុង​ពូ​ល​នៃ​វគ្គ​ជំ​រុះ​តំបន់​អាស៊ី និង​បាន​យកឈ្នះ​ក្រុម​ស៊ី​រី​ទាំង​លំបាក​នៅ Play-Off ក្នុងទ្វីប ដែល​ធ្វើ​អោយ​អូស្ត្រាលី​ឡើង​មក Play-Off ចុងក្រោយ​ជួប​ជាមួយ​ក្រុម​លេខ4 នៅ​តំបន់​អាមេរិក​កណ្ដាល​គឺ​ហុង​ឌុយ​រ៉ា​សនៅ​ខែ​វិច្ឆិកា​ខាងមុខ​ដើម្បី​កៅអី​នៅ World Cup រុស្ស៊ី​ឆ្នាំក្រោយ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ