Justin Thomas សម្លឹង​ឃើញ​តំណែង​វាយ​ហ្គោល​លេខ ១​ពិភពលោក​ក្នុង​ការ​ប្រកួត​ចុង​សប្ដាហ៍​នេះ​

62

ហ្គោល៖ ​អ្នក​វាយ​ហ្គោល​អាមេរិក​​ដែល​បច្ចុប្បន្ន​ឈរ​លេខ ៤​ពិភពលោក Justin Thomas បាន​និយាយ​ថា រូបគេ​កំពុងតែ​ផ្ដោត​អារម្មណ៍​ចំពោះ​តំណែង​លេខ ១​ពិភពលោក​កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ។​ការ​ថ្លែង​បែបនេះ​នៅ​ពេល​ដែល Thomas បាន​នឹង​កំពុង​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ការប្រកួត​ព្រឹត្តិការណ៍ CIMB Classic ដែល​ធ្វើឡើង​នៅ​ទីក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​នៅ​ចុង​សប្ដាហ៍​នេះ។​ ជាមួយគ្នា​នោះ Justin Thomas ដែល​មាន​វ័យ ២៤​ឆ្នាំ​ដែល​ទើប​ឈ្នះ​ពានរង្វាន់ PGA Tour Player នោះ​ក៏​កំពុង​សម្លឹង​ឃើញ​ជើងឯក CIMB Classic ជា​លើក​ទី៣ ផ្ទួនៗ​គ្នា​ផង​ដែរ​ដែល​ព្រឹត្តិការណ៍​នេះ​ ស្ថិត​ក្រោម​ការរៀបចំ​ដោយ PGA និង Asian Tour ។​ នេះ​ជា​ការ​បង្ហាញខ្លួន​មកកាន់​ទីលាន​វាយ​ហ្គោល​ប៉ុន្មាន​ថ្ងៃ ក្រោយ​ដែល​រូបគេ​បាន​ជួយ​ក្រុម​អាមេរិក​ រក្សា​ជើងឯក​នៃ​ព្រឹត្តិការណ៍​វាយ​ហ្គោល​ ២​ឆ្នាំ​ម្ដង President Cup មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ គេ​បាន​យកឈ្នះ​ជើងឯក​ផ្ទាល់ខ្លួន​ដូចជា FedEx Cup និង PGA Tour នៅ​ឆ្នាំនេះ​ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ