ឆ្មាំ​ល្បាត​ឆ្នេរ​​​លីប៊ី​​​បាន​ជួយ​សង្គ្រោះ​​​ជន​អន្តោប្រវេសន៍​​ ៧៥​នាក់​ពី​​​​​សមុទ្រ​មេឌីទែរ៉ាណេ

38

លីប៊ី៖ ជន​អន្តោប្រវេសន៍​​ចំនួន ៧៥​នាក់ ​​​ត្រូវ​កង​កម្លាំង​ឆ្មាំ​សមុទ្រ​​ឆ្នេរ​​របស់​​ប្រទេស​លីប៊ី ​​ជួយ​សង្គ្រោះ​ចេញ​ពី​​ឆ្នេរ​សមុទ្រ​​ទ្រីប៉ូលី​​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

​ទូក​មួយ​គ្រឿង​​​នេះ​ដែល​​កំពុង​ដឹក​ជញ្ជូន​ជន​អន្តោប្រវេសន៍ ​​​ភាគ​ច្រើន​នៃ​ពួក​គេ​បាន​ចេញ​មក​ពី​ប្រទេស​នៅ​តំបន់​អាហ្វ្រិក ​​បាន​ជួប​ប្រទះ​នឹង​​បញ្ហា​​​ដែល​​ជំរុញ​​ឲ្យ​កង​ឆ្មាំ​ល្បាត​ឆ្នេរ​​​លីប៊ី​​ជួយ​សង្គ្រោះ​​ពួក​គេ។ ​ទូក​មួយ​គ្រឿង​​​កំពុង​ដឹក​ជញ្ជូន​បុរស ៥២​នាក់​, ស្ត្រី​ ១៩​នាក់ និង​​កុមារ​ ៤​នាក់​​ នេះ​បើ​យោង​តាម​​ក្រុម​ផ្ដល់​​ជំនួយ​ឲ្យ​ដឹង​នោះ។ ​អ៊ីតាលី និង​សហភាព​​អឺរ៉ុប​​បាន​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ និង​​ឧបករណ៍​​ជំនាញ​​ជួស​ជុល​​ និង​នាវា​ជា​ច្រើន​ទៅ​ឲ្យ​កង​កម្លាំង​ឆ្មាំ​​ល្បាត​ឆ្នេរ​លីប៊ី​ ក្នុង​ការ​ប្រឹងប្រែង​ដើម្បី​​បង្កើន​សមត្ថភាព​​របស់​ខ្លួន​ ក្នុង​ការ​ទប់​ស្កាត់​​​ការ​ធ្វើ​ចរាចរណ៍​​នៃ​ទូក​​​ដឹក​ក្រុម​អន្តោប្រវេសន៍​​លើស​ចំណុះ៕​​

អត្ថបទ៖ រិទ្ធី