Jose Mourinho ត្រៀម​ចុះហត្ថលេខា​ទទួលយក ៦៥​លាន​ផោន​ដឹកនាំ​បិសាច​ក្រហម ៥​ឆ្នាំ​នៅ Old Trafford

152

បាល់ទាត់៖ ​លោក Jose Mourinho បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ពេល​មកកាន់​ក្លឹប​បិសាច​ក្រហម Manchester Untied ចាប់​តាំង​ពី​បាន​មក​ជំនួស​កន្លែង​លោក Louis Van Gaal ដែល​បាន​ចុះហត្ថលេខា ៣​រដូវ​កាល​កាលពី​ឆ្នាំ២០១៦។

​​បិសាច​ក្រហម Manchester United បាន​បញ្ចប់​នៅ​លំដាប់​ទី​៦ ក្នុង​ក្រប​ខណ្ឌ Baclays Premier League នា​រដូវ​កាល​ដំបូង ប៉ុន្តែ Mourinho បាន​ដណ្ដើម​បាន​ជើងឯក EFL Cup និង​ពាន​ធំ​ទី​២ ​នៅ​អឺរ៉ុប Europa League ។​ ​ហើយ​ចាប់ផ្ដើម​រដូវ​កាល​២០១៧ នេះ​គ្រូ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ បាន​បញ្ចេញ​សមត្ថ​ភាព​មិន​សរសើរ​មិនបាន​ ដោយ​ក្ដោបក្ដាប់​កំពូល​តារាង​ដែល​មិនទាន់​ចាញ់​មួយ​ប្រកួត​ណា​សោះ ពោល​គឺ​ឈ្នះ​គ្រប់ការ​ប្រកួត​នៅ​គ្រប់​ក្រប​ខណ្ឌដោយមាន ១៩​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម Manchester City។​ ​បើ​តាម​សេចក្ដីរាយការណ៍​របស់ The Sun ក្លឹប​ត្រៀម​កញ្ចប់​ថវិកា ៦៥លាន​ផោន​លើ​កិច្ចសន្យា​បន្ថែម ៥ឆ្នាំ​ឲ្យ​លោក Jose Mourinho ដូច្នេះ​គឺ​មានន័យថា​គ្រូ​បង្វឹក​វ័យ ៥៤​ឆ្នាំ​រូប​នេះ​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក ​ដែល​មាន​ចំណូល​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក​ជាមួយ​នឹង​លោក Pep Guardiola ដែល​មាន ២៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ