ជន​​​​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​​​​រួច​ជីវិត​​ក្នុង​ហេតុការណ៍​លិច​ទូក​​ដែល​​​​​សម្លាប់​មនុស្ស​ ១២​នាក់​បាន​​រៀប​​រាប់​ពី​ទុក្ខ​លំបាក​​​​

70

បង់ក្លាដែស៖ ជន​ភៀស​ខ្លួន​​មូស្លីម​​រ៉ូហ៊ីងយ៉ា​​ម្នាក់​ ​​រៀប​រាប់​​​ឡើង​វិញ​​​ពី​ហេតុការណ៍​​​ដ៏​គួរ​​ឲ្យ​ភ័យ​ខ្លាច​​ ដែល​បាន​​​រស់​​ជីវិត​​​ពី​ការ​លិច​ទូក​​​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ដែល​នៅ​ពេល​​នោះ​ក្រុម​​​អ្នក​​ដំណើរ​​​លើ​ទូក​​បាន​លង់​ទឹក​​​ភាគ​ច្រើន​ជា​កុមារ​​ ត្រូវ​គេ​ជួយ​​ស្រង់​ដាក់​​ឲ្យ​សម្រាក​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បង់ក្លាដែស។

អាជ្ញាធរ​ក្នុង​តំបន់​​​និយាយ​ថា យ៉ាង​ហោច​​​មនុស្ស ១២​នាក់​បាន​បាត់​បង់​ជីវិត​​​ពេល​ទូក​​របស់​ពួក​គេ​បាន​លិច​​ នៅ​ជិត​តំបន់​​សាសប៉ូរីដ្វីប​​កាល​ពី​​ល្ងាច​ថ្ងៃ​​អាទិត្យ​ ទី៨ ខែ​តុលា​ ហើយ​​​អ្នក​​នៅ​លើ​ទូក​នេះ​ចំនួន​​គេ​មិន​បាន​ស្គាល់​ឈ្មោះ​ ហើយ​​យ៉ាង​ហោច​ណាស់​​មនុស្ស ៨​នាក់​ត្រូវ​បាន​គេ​​សង្គ្រោះ។ លោក សាយយេត ហូស​សេន អាយុ ៣០​ឆ្នាំ​​បាន​និយាយ​ថា គាត់ និង​ក្រុម​គ្រួសារ​​របស់​ខ្លួន ​បាន​​រត់​ភៀស​ខ្លួនចេញ​ពី​អំពើ​ហិង្សា​​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​​ ក្រោយ​មក​​បាន​រង់​ចាំ​​អស់​រយៈ​ពេល​​ជា​ច្រើន​ថ្ងៃ ដើម្បី​​​ធ្វើ​ដំណើរ​ឆ្លង​កាត់​​តាម​ផ្លូវ​​ទឹក​​ ដែល​ពួក​គេ​​បាន​ត្រៀម​ខ្លួន​​ឡើង​ជិះ​​ទូក​​ដែល​លិច​នេះ​បាន​សម្លាប់​មនុស្ស​គ្រប់​គ្រា​ និង​គ្រួសារ​​របស់​គាត់ ​​លើក​លែង​តែ​គាត់​​បាន​​នៅ​រស់​​ជីវិត​ ហើយ​​អ្នក​បាត់​បង់​​ជីវិត​​ត្រូវ​គេ​​ដឹក​ជញ្ជូន​​ទៅ​កាន់​​​គ្រឹះស្ថានសិក្សា​​ផ្នែក​សាសនា​អ៊ីស្លាម​​ ហើយ​ត្រូវ​បាន​គេ​បញ្ចុះ​​​​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។

​ជន​ជាតិ​ភាគ​តិច​​មូស្លីម​រ៉ូហ៊ីងយ៉ា​​ប្រហែល​ ៥សែន ១ម៉ឺន​ ៩​ពាន់​នាក់​ បាន​ភៀស​ខ្លួន​​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​​តាំង​ពី​​ថ្ងៃ​ទី២៥ ខែ​សីហា ​​នៅ​ពេល​ដែល​​មាន​ការ​វាយប្រហារ​​ជា​ច្រើន ​ដោយ​​ក្រុម​សកម្ម​ប្រយុទ្ធ​​រ៉ូហ៊ីងយ៉ា​​ទៅ​លើ​ប៉ុស្តិ៍​នគរបាល និង​​​បន្ទាយ​កង​ទ័ព​នៅ​រដ្ឋ​រ៉ាក់ឃីន​​មក​នោះ៕

 

អត្ថបទ៖ រិទ្ធី