Kaka នឹង​ចាក​ចេញពីក្លឹប Orlando City ចុង​ឆ្នាំ​នេះ​

210

បាល់ទាត់៖ ​កីឡាករ​ប្រេ​ស៊ី​ល Kaka នឹង​ចាក​ចេញពី​ក្រុមបាល់ទាត់​អាមេរិក Orlando City ចុង​ឆ្នាំ​នេះ​ហើយ នៅ​ពេល​កិច្ច​សន្យា​អស់​សុពលភាព​នៅ​ខែ​ធ្នូ​ខាងមុខ​។ ​កីឡាករ​វ័យ 35ឆ្នាំ​រូប​នេះ​បាន​ចំណាយ​ពេល 3រដូវ​កាល​មក​ហើយ​ជាមួយ Orlando City តាំងពី​ឆ្នាំ2014 បង្ហាញខ្លួន​បាន 73ប្រកួត​រក​បាន 24គ្រាប់​នៅ​ទៅ​នោះ​។

​​សេចក្ដី​ប្រកាស​របស់​អតិ​ត​កីឡា​ឆ្នើម​បំផុត​លើ​លោក​រូប​នេះ​មិន​បញ្ជាក់​ថា​ ខ្លួន​នឹង​ចូលនិវត្តន៍​ ឬ​បន្ត​អាជីព​បាល់ទាត់​នៅ​ទីណា​ទៀត​នោះ​ទេ​។ ​Kaka នឹង​បង្ហាញខ្លួន​ប្រកួត​ចុងក្រោយ​ក្នុង​ផ្ទះ​អោយ Orlando City រដូវ​កាល​នេះ​នៅ​ពេល​ជួប Columbus Crew នៅ​សប្ដាហ៍​ក្រោយ​ទៅផ្ទះ Philadelphia​។ ​Orlando City កំពុង​ឈរ​លេខ​10 ក្នុងចំណោម 11ក្រុម​នៅ Major League Soccer ភាគ​ខាងកើត​រដូវ​កាល​នេះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ