លោក Lucas Alcaraz ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​​តំណែង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល់​ហ្សេ​រី​​​

54

បាល់ទាត់៖ ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​សហព័ន្ធ​បាល់ទាត់​​អាល់​ហ្សេ​រី​កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​លោក Lucas Alcarez ត្រូវ​បណ្ដេញ​ចេញពី​មុខតំណែង​គ្រូ​ជម្រើស​ជាតិ​ហើយ បន្ទាប់ពី​មិន​អាច​ដឹកនាំ​ក្រុម​ជាប់​ទៅលេង World Cup 2018 ឆ្នាំក្រោយ​នៅ​រុស្ស៊ី​។​​ជាមួយគ្នា​នោះ​មានការ​សែត​កីឡា ហើយ​នឹង​ទូរទស្សន៍​ក្នុងស្រុក​ក៏បាន​ចុះផ្សាយ​បែបនេះ​ផង​ដែរ​ ទាក់ទង​ទៅ​នឹង​ការបញ្ឈប់​ការងារ​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ Lucas Alcaraz ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាល់​ហ្សេ​រី​មិន​ទាន់​បាន​មួយ​ឆ្នាំ​ស្រួល​បួល​ផង​នោះ​។​ ​អតីត​គ្រូ​បង្វឹក​ក្លឹប Granada វ័យ ៥១​ឆ្នាំ​រូប​នេះ​បាន​មក​ដឹកនាំ​ជម្រើស​ជាតិ​អាល់​ហ្សេ​រី​នៅ​ដើមខែ​មេសា​ឆ្នាំ​២០១៧ ប៉ុន្តែ​បរាជ័យ​ក្នុង​ការ​ប្រកួត​ជំ​រុះ​នៅ​ពូ​ល B ដោយ​ប្រកួត​៥​លើក​ចាញ់​៤ និង​ស្មើ​១ ប្រកួត​តែប៉ុណ្ណោះ ខណៈ​នៅ​សល់​មួយ​ប្រកួត​ក្នុង​ដី​ជួប​ជាមួយ​ក្រុម​នី​ហ្សេ​រី​យ៉ា​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ដែល​ជា​ការប្រកួត​បង្គ្រប់​កិច្ច​តែប៉ុណ្ណោះ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ