សម្តេច​តេជោ ​ហ៊ុន ​សែន ​រំលឹក​ពី​ការ​គាំពារ​ស្ត្រី​កម្មការិនី​ដែល​ត្រូវ​សម្រាល​កូន​

90

ភ្នំពេញ៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ បាន​បង្ហាញ​សំណេរ​លើ​បណ្តាញ​សង្គម​facebook ​នៅថ្ងៃ​ទី១២ ​ខែ​តុលានេះថា​ កូនក្មួ​យកម្មការិនី ​ដែល​នឹង​ត្រូវស​ម្រាល​កូន​ បើ​សម្រាលបា​នកូន១​ទោះក្នុង​ប្រព័ន្ឋ​ ឬ​ក្រៅប្រព័ន្ឋ​ក្តី​ គឺទ​ទួលបាន​ថវិកាឧបត្ថម្ភ​៤០​ម៉ឺន​រៀ​ល និង​ពិនិត្យ​ផ្ទៃ​ពោះដោយ​ឥត​គិត​ថ្លៃ​។

បើស​ម្រាលបាន​កូនភ្លោះ​ (២) ​គឺទទួល​បានថវិកា​៨០​ម៉ឺនរៀល​។ បើ​សម្រាល​បាន​កូនភ្លោះ(៣) ​គឺ​ទទួលបានថវិកា​១លាន​២សែន​រៀល​ ហើយ​បូក​បន្ថែមប្រា​ក់ឧបត្ថម្ភពី​ សម្តេច​តេជោ ​និង​សម្តេចកិត្តិ​ព្រឹទ្ឋបណ្ឌិត (ទោះ​បី​សម្រាល​កូន​រស់ ឬស្លាប់ ​គឺ​នៅតែទទួលបា​នថវិកា​គាំពារ​ដូច​គ្នា)​។
សម្តេច​តេជោ ​ហ៊ុន​ សែន ​សូមជូន​ពរ​បង​ប្អូន​ កូន​ក្មួយ​កម្មការិនីទាំ​ងអ​ស់មា​នសុខ​ភាព​ល្អគ្រប់ៗ​គ្នា៕