គ្រូ​បង្វឹក​ឈីលី​លោក Juan Antonio Pizzi ​លា​លែង​ពី​តំណែង​ក្រោយ​មិន​បាន​លេង World Cup

59

បាល់ទាត់៖ ​Juan Antonio Pizzi បាន​ប្រកាស​លាលែង​ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​ជំរើសជាតិ​ឈីលី​​ហើយ ប៉ុន្មាន​ម៉ោង​ក្រោយចាញ់​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល 3-0 ម្សិល​ម៉ិ​ញ ដែល​ធ្វើ​អោយ​ក្រុម​ឈីលី​ខកខាន​មិនបាន​បង្ហាញ​ខ្លួន​នៅ World Cup 2018 ប្រទេស​រុស្ស៊ី​ឆ្នាំក្រោយ​។

​​តាម​ពិត​ទៅ​កិច្ចសន្យា​របស់​លោក Pizzi ត្រូវ​អស់​សុពលភាព​ក្រោយ​បញ្ចប់​យុទ្ធនាការ​ជំ​រុះ​នេះ រួមផ្សំ​ជាមួយ​នឹង​ចំណាត់ថ្នាក់​លេខ6 ក្នុងចំណោម 10 ខកខាន​មិនបាន​ទៅ​រុស្ស៊ី មានន័យថា​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ចរចា​រឿង​បន្ត​កិច្ចសន្យា​ទៀត​ដែរ​។ ​បុរស​វ័យ 49ឆ្នាំ​រូប​នេះ​បាន​ដឹកនាំ​ក្រុម​ជំរើស​ជាតិ​ឈីលី​លើក​ពាន Copa America Centenario ឆ្នាំមុន តែ 6ប្រកួត​ចុងក្រោយ​របស់​ឈីលី​ឈ្នះ​តែ​ពីរ​ទេ ​ដែល​ធ្វើ​អោយ​ក្រុម​ឈីលី​មាន​ជោគ​វាស​នា​បែបនេះ​។ ជ័យជំនះ​របស់​ប្រេ​ស៊ី​ល​លើ​ឈីលី​ម្សិល​ម៉ិ​ញ បាន​បញ្ចប់​ដំណើរ​ជោគជ័យ​របស់​ឈីលី ​ក្នុងនាម​ជា​ក្រុម​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ