អេ​ស្ប៉ា​ញ​ទុក​រយៈពេល​ ៥​ថ្ងៃ​ឲ្យ​មេដឹកនាំ​កាតា​ឡូ​នី​ដើម្បី​បញ្ជាក់​ពី​ការ​ប្រកាស​ឯករាជ្យ​

409
​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Mariano Rajoy

អេស្ប៉ាញ៖ រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បាន​ផ្ដល់​ពេលវេលា​ ៥​ថ្ងៃ​ដល់​មេដឹកនាំ​តំបន់​កាតា​ឡូ​នី​លោក Carles Puigdemont ដើម្បីបញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ តើ​លោក​នៅតែ​បន្ត​ប្រកាស​ឯករាជ្យ​ទៀត ឬយ៉ាងណា។​

​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Mariano Rajoy បាន​ថ្លែងប្រាប់​សភា​កាលពី​ថ្ងៃ​ពុធ​​ថា បើ​សិន​លោក Puigdemont បញ្ជាក់​ថា លោក​បាន​ប្រកាស​ឯករាជ្យ​ នោះ​លោក​នឹង​មានរយៈពេល​ ៣​ថ្ងៃ​បន្ថែម​ទៀតដើម្បី​ពិចារណា​ឡើងវិញ។​ បើ​ដោះស្រាយ​រឿង​នេះ​មិនបាន​ជោគជ័យ រដ្ឋាភិបាលនឹង​ប្រើច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា​ទី​១៥៥ ដែល​ចែងថា រដ្ឋាភិបាល​កណ្ដាល​មាន​សិទ្ធិ​ផ្អាកស្វ័យភាព​នយោបាយរបស់​តំបន់​នេះ និង​ចូល​ទៅ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​វិញ​៕
​អត្ថបទ៖ សុខ​មាន