សម្តេច​ក្រឡាហោម អនុញ្ញាត​ឱ្យ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​

26

ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃ ១២ តុលា បាន​អនុញ្ញាត​ឲ្យ​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រមាណ​២០​នាក់ ចូលជួប​សម្តែង​ការគួរសម និង​ផ្តល់​អនុសាសន៍​មួយចំនួន មុននឹង​ពួកគេ​ចេញដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​ស្វយ័ត​គ័ង​ស៊ី ប្រទេស​ចិន នាពេល​ខាងមុខនេះ​។​

មានប្រសាសន៍​ណែនាំ​និង​សំណេះសំណាល​នា​ជំនួប​នោះ​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​កោត​សរ សើរ​ចំពោះ​យុវជន​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ថា មានកា​រវិ​វ​ឌ្ឈ​ន៍​ខ្លាំង ហើយ​នេះ​សបញ្ជាក់​ឲ្យ​ឃើញ ថា កម្ពុជា​កំពុងតែ​រីកចំរើន​ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ​។ សម្តេច​រំពឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់​ក្រុម​យុ​វជ ន​នាពេល​ខាងមុខនេះ នឹង​ទទួលបាន​ជោគជ័យ ហើយនឹង​ទទួលបាន​បទពិសោធន៍​កាន់តែខ្លាំង​បន្ថែម ទៀត​ពី​ប្រទេស​ចិន ដើម្បី​យកមក​អភិវឌ្ឍន៍​នៅ​កម្ពុជា​។​

សម្តេច​ក្រឡាហោម​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​លើកទឹកចិត្ត​និង​ផ្តល់ឱកាស​ជានិច្ច ចំពោះ​យុវជន​កម្ពុជា ដែលជា​អ្នក​បន្តវេន​សម្រាប់​បុព្វហេតុ​ជាតិ​នាពេល​អនាគត ហើយ​សម្តេច​ក៏បាន​ជូនពរ​ដល់​ក្រុមយុវជន​ទាំង នោះ ឲ្យ​ទទួលបាន​ជោគជ័យ​គ្រប់ពេលវេលា​ផងដែរ​។​

ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ​លោក ហួ ឈុន​គ្រី ប្រធាន​គណៈប្រតិភូ​បានលើកឡើង​ថា ក្នុងនាម​ពួកគេ យុវជន ពួកគេ​នឹង​ខិតខំ​ធ្វើយ៉ាងណា​ស្វែងយល់​អំពី​បទពិសោធន៍ នៃ​ការរីកចំរើន​របស់​ប្រទេស​ចិន​បន្ថែម ទៀត ដើម្បី​យកមក​ណែនាំ​ដល់​យុវជន​ផ្សេងទៀត​នៅ​កម្ពុជា ខណៈ​ប្រទេស​កម្ពុជា​កំពុងមាន​ការរីកចំរើន ជា​បន្តបន្ទាប់ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​។​

លោក​បន្តទៀតថា ក្នុងនាម​ពួកគេ​ជា​យុវជន គេ​បាន​មើលឃើញ​យ៉ាងច្បាស់ ចំពោះ​ការរីកចំរើន​របស់​ប្រ​ទេ ស​កម្ពុជា ហើយ​ការរីកចំរើន​ទាំងនេះ គឺ​កើតចេញពី​ការ​ការដឹកនាំ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​ប្រកបដោយ សុខសន្តិភាព​។​

ជាមួយគ្នា​នោះដែរ​ក្រុមយុវជន​ទាំងនោះ ក៏បាន​ថ្លែង​អំណរ​អគុណ​ចំពោះ​សម្តេច​ក្រឡាហោម ស ខេង ដែល​បាន​អនុញ្ញាតិ​ឲ្យ​ពួកគេ​ចូលជួប​សម្តែង​ការគួរសម និង​ទទួលយក​អនុសាសន៍​មួយចំនួន ហើយ​ពួកគេ ប្ដេជ្ញា​ដាច់ខាត ក្នុងការ​គោរព​ដើរ​តាម​ជានិច្ច​ចំពោះ​អនុសាសន៍​ទាំងនេះ​៕