កម្មវិធី​ពង្រឹង​ក្រប​ខណ្ឌ​សមាហរណកម្ម​ជំរុញ​ឲ្យ​វិស័យ​ឯកជន​កាន់តែ​ប្រសើរ​ឡើង​ នៃ​ការ​ធ្វើ​អាជីវកម្ម​

312

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ពី​ភាពជោគជ័យ​នៃ​ការអនុវត្ត​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមា​ហរ​ណ​នៅ​កម្ពុជា ដែល​នឹង​ជំរុញ ឲ្យ​វិស័យ​ឯកជន​កាន់តែ​ប្រសើរឡើង​ក្នុងការ​ធ្វើ​អាជីវកម្ម ពិសេស​រួមចំណែក​ការនាំចេញ​។ នេះ​ការ​បញ្ជាក់ របស់លោក​ជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិកា​ក្រសួងពាណិជ្ជកម្ម​។​

លោកជំទាវ​បាន​បញ្ជាក់​ថា សិក្ខាសាលា​ថ្ងៃនេះ​សំខាន់​គឺ​ជួយ​ដល់​វិស័យ​ឯកជន ពិសេស​ប្រជាជន​នៅ​មូលដ្ឋាន តាមរយៈ​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម ហៅ​កាត់ E.I.F មាន​ពីរ​ជំហាន នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​នាំចេញ​របស់​កម្ពុជា ដែល​បាន​ឆ្លើយតប​យ៉ាង​ល្អ​ទៅនឹង​គោលដៅ​យុទ្ធសាស្ត្រ​សមា​ហរ​ណ​កម្ម​កម្ពុជា​ឆ្នាំ​២០១៤២០១៨ និង​សរសរ​ស្តម្ភ​ទី​២ នៃ​អភិក្រម​គ្រប​ដណ្តប់​លើ​វិស័យ​ពាណិជ្ជកម្ម​ដែល​ជាយន្តការ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ប្រកបដោយ មហិច្ឆតា​របស់​រដ្ឋាភិបាល​។​

លោក ចាន់ ស៊ីថា អគ្គនាយក​ក្រុមហ៊ុន ង៉ូ​វ ហេង ហ្វូ​ដ​ប្រូ​ដា​កសិន អូ​ហ្វ​កំពត យល់ឃើញថា ដើម្បី​ឲ្យ​ផលិតផល​មួយ​មាន​សុវត្ថិភាព​ចំណីអាហារ​មាន​អនាម័យ​ល្អ គឺ​តម្រូវ​ឲ្យ​ម្ចាស់​ផលិតករ​ទាំងអស់​ខិតខំ​ដោយផ្ទាល់​ផង និង​ឧស្សាហ៍​ចូលរួម​ពី​សហប្រតិបត្តិការ​ផ្សេងៗ​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ឲ្យ​ផលិតផល​បាន​កំពុង​ចរាចរណ៍​លើ​ទីផ្សារ​សព្វថ្ងៃ​ឲ្យ​មាន​កំណើន​និង​សុវត្ថិភាព​កាន់តែ​ខ្ពស់ជាង​មុន​។​

ប្រធាន​ក្រុមប្រឹក្សាភិបាល​កម្មវិធី​ព​ង្រឹ​ង​ក្របខណ្ឌ​សមាហរណកម្ម និង​ជា​តំណាង​បេសកកម្ម អចិន្ត្រៃយ៍​ប្រទេស​បេ​នី​ន ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ឯកឧត្តម​អ៊ី​ឡយ ឡា​អ៊ូ​រូ បាន​ទទួលស្គាល់ថា កម្ពុជា​គឺជា​ប្រទេស​ទទួលបាន​ជោគជ័យ​ខ្លាំង​ក្នុងការ​ប្រើប្រាស់​របៀបវារៈ​ពាណិជ្ជកម្ម ដើម្បី​ព​ន្លឿ​ន កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ដែលជា​លទ្ធផល​ចាក​ចេញពី​ប្រទេស​ដែលមាន​ប្រាក់​មាន ចំណូល​ទាប ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​ដោយ​ជោគជ័យ​៕