ក្រសួងទេសចរណ៍​គ្រោង​បង្កើត​តំបន់​ទេសចរណ៍​ពិសេស​

676

ភ្នំពេញ៖ ក្រសួងទេសចរណ៍​ បាន​ស្នើ​សុំ​អោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជួយ​ព​ន្លឿ​ន​ការត្រួតពិនិត្យ និង​ដាក់ ចេញ​នូវ​ការសម្រេចចិត្ត​របស់ខ្លួន​ទៅលើ​ផែនការ​យុទ្ធសាស្ត្រ​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​ហៅថា ផែនការ​យុទ្ធ សាស្ត្រ​បង្កើត​តំបន់​ស្នាក់នៅ​រយៈពេល​យូរ ជូន​ដល់​បណ្តា​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា និង មក បណ្តាក់ទុន​វិនិយោគរ​យៈ​ពេល​យូរ​នៅ​កម្ពុជា​។​

ក្រោយ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​នា​ថ្ងៃ ១២ តុលា ឯកឧត្តម ទិ​ត ចន្ថា រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា បន្ទាប់ ពី​ក្រសួងទេសចរណ៍​មាន​គោលបំណង​ចង់អោយ​បណ្តា​ភ្ញៀវទេសច​រណ៍បរ​ទេសនា​នា មក​ទស្សនា​កម្ពុជា រយៈពេល​យូរ និង​យក​ថវិកា​របស់គេ​ដើរ​ចាយវាយ​អោយបាន​ច្រើន​នៅតាម​តំបន់​សហគម​ទេសចរ​ណ៍ គឺ ក្រសួងទេសចរណ៍​កំពុង​ត្រូវការ​ផែនការ​យុទ្ធសាស្ត្រ​និវេសនដ្ឋាន​យកមកអនុវត្ត ដើម្បី​លើកទឹកចិត្ត​អោយ ភ្ញៀវទេសចរ​បរទេស មក​ស្នាក់នៅ​កម្ពុជា​រយៈពេល​យូរ​។

ឯកឧត្តម​បន្តថា នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​និវេសនដ្ឋាន​សម្រាប់​ភ្ញៀវទេសចរ​នោះ គឺ​នឹង​បង្កើត​តំបន់​ស្នាក់ នៅ​ពិ​សេសមួយ នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដែល​ធានាបាន​នូវ​ការការពារ​សុខ​សុវត្ថិភាព សន្តិសុខ​ល្អ ជូន​បណ្តា​ភ្ញៀវទេសចរ​ដែល​ទៅ​ស្នាក់នៅ​រយៈពេល​យូរ នៅក្នុង​តំបន់​គោលដៅ​ទេសចរណ៍​ទាំ ង​នោះ​។

ក្នុង​កិច្ចប្រជុំ​នោះដែរ ឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការ​ក្រសួង​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ឱ្យដឹង​ដែរ ថា ផែនការ​យុទ្ធសាស្ត្រ​តំបន់​ទេសចរណ៍​ពិសេស ឬ ហៅថា​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​និវេសនដ្ឋាន នេះ គឺជា​ផែនការ​គោលនយោបាយ​សំខាន់​មួយ និង​មិនអាច​ខ្វះ​បាន ដែល​អាច​នាំ​ចំណូល​ជាច្រើន​ដាក់ ចូលក្នុង​សេដ្ឋកិច្ចជាតិ និង នាំ​ចំនូល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ពិសេស​នៅតាម​តំបន់​ទេស ចរណ៍​ដែលមាន​សក្តានុពល​។​

គួរ​បញ្ជាក់ថា ផែនការ​យុទ្ធសាស្ត្រ​តំបន់​ទេសចរណ៍​ពិសេស ត្រូវបាន​ក្រសួងទេសចរណ៍​រៀបចំសេចក្តី ព្រាង​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ហើយ​បច្ចុប្បន្ន​បាន និង កំពុង​ដាក់ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ​សម្រេច មុននឹង​ឈាន​ដាក់ជូនទៅ​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​៕