វិស្វករ​ខ្មែរ​បង្កើត​ម៉ាស៊ីន​ដោះ​មីន​ ដើម្បី​ជួយ​កម្ពុជា

62

ភ្នំពេញ៖ ​កូន​ខ្មែរ​ម្នាក់​ដែល​បាន​បន្ត​ការសិក្សា​នៅ​ប្រទេស​កាណាដា​លោក Richard​បាន​បង្កើត​ម៉ាស៊ីន​ដោះមីន​ក្នុង​គោលបំណង​ជាធំ​គឺ​ដើម្បី​ជួយ​កម្ពុជា​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​គ្រាប់មីន​។​

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​លី ធុច​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នា​ព្រឹក​ថ្ងៃ​១២​តុលា​លោក Richard នាយក​ប្រតិបត្តិ​ក្រុមហ៊ុន DeminRobotie បាន​បញ្ជាក់ថា គោលដៅ​សំខាន់​នៃ​ការបង្កើត​ម៉ាស៊ីន​នេះ​ឡើង​គឺ​ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ជួយ​ព​ន្លឿ​ន​ដល់​ដំណើរការ​កម្ចាត់​គ្រាប់មីន​នៅ​កម្ពុជា​។​

លោក​បន្តថា ម៉ាស៊ីន​ដោះមីន​នេះ​ត្រូវបាន​ឆ្លងកាត់​ការស្រាវជ្រាវ និង​ធ្វើតេស្ត​ជា​ច្រើនដង​ដើម្បី​ធានាបាន​ថា វា​មាន​ប្រសិទ្ធភាព​មុននឹង​យកមកប្រើ​ប្រាស់​ក្នុងប្រទេស​កម្ពុជា ហើយ​ម៉ាស៊ីន​នេះ​ក៏ត្រូវ​បានទទួល​ស្គា​ល់ពី​ស្ថាប័ន​ជាច្រើន និង​រដ្ឋ​កាណាដា​ដែល​គាត់​រស់នៅ​ផងដែរ​។ លោក​បញ្ជាក់ថា ម៉ាស៊ីន​នេះ​នឹង​បញ្ជូនមក​កម្ពុជា​នៅ​ឆ្នាំ ២០១៨​ខាងមុខ​។​

ឯកឧត្តម លី ធុច​ ក៏បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ការបង្កើត​ម៉ាស៊ីន​ដោះមីន​ដើម្បី​យកមក​ជួយ​ប្រជាជន​កម្ពុជា​នេះ​ផងដែរ​។ ឯកឧត្តម​បន្ថែមថា នឹង​បន្ត​ការគាំទ្រ សហការ​គ្រប់បែបយ៉ាង​ដើម្បី​ឲ្យ​គម្រោង​មួយ​នេះ​ទទួលបាន​ជោគជ័យ​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​បង្កដោយ​គ្រាប់មីន​៕