ឯកឧត្ដម កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង ប្ដេជ្ញា ការពារ​ដាច់ខាត​មិន​ឱ្យមាន​បដិវត្តន៍​ពណ៌​កើតឡើង​នៅ​កម្ពុជា​

52

ភ្នំពេញ៖ នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ​ហ៊ុន សែន នៅ​ថ្ងៃ​ទី​១២ ខែ តុលា​នេះ បាន​ប្ដេជ្ញា​ជាថ្មី​ការពារ​ដាច់ខាត​មិន​ឱ្យមាន​បដិវត្តន៍​ពណ៌​កើតឡើង​នៅ​កម្ពុជា​ឡើយ​។​

ឯកឧត្ដម កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​ហ៊ុនសែន បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​យាយជី​តាជី​ក្រុមប្រឹក្សា​៦​សង្កាត់​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​ចំនួន​៦៧០​នាក់​។ ឯកឧត្ដម ហ៊ីង​ ប៊ុន​ហៀ​ង ប្រកាស ប្រឆាំង​ដាច់ខាត​មិន​ឱ្យមាន​បដិវត្តន៍​ពណ៌​កើតឡើង​នៅ​កម្ពុជា ព្រមទាំង​បង្ក្រាប​និង​កំ​ទេស​ឱ្យអស់​រាល់​សកម្មភាព​បំពាន​ទាំងឡាយណា​ដែលមាន​បំណង​មិនល្អ​បំពុលបរិយាកាស​សង្គម​ឈានដល់​ការបំផ្លាញ​សន្តិភាព សន្តិសុខ និង​សង្គមជាតិ​។

ឯកឧត្ដម បាន​គូសបញ្ជាក់ថា សមិទ្ធផល សន្តិភាព​មានតម្លៃ​ពុំ​អាច​កាត់ថ្លៃ​បានឡើយ សន្តិភាព​ទទួលបាន​ដោយសារ​ការប្តូរ​សាច់ឈាម​ស្រស់​របស់​វីរជន​ស្នេហា​ជាតិ​ជាច្រើនរូប​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​ជាតិ​សាសនា​ព្រះមហាក្សត្រ​។

ឯកឧត្តម​បន្តថា​បច្ចុប្បន្ន​មាន​អ្នក​វិនិយោគិន​បរទេស​ធំៗ​មក​បណ្ដាក់ទុន​វិនិយោគ​ជាច្រើន​នៅ​កម្ពុជា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​សំណង់​អគារ​ខ្ពស់ៗ​ផ្លូវថ្នល់​ស្ពាន​អាកាស​ខ្វាត់ខ្វែង​ក្នុង​ក្រុង​នៅតាម​ជនបទ​កំណើន​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្ពុ​ជា​ជា​រៀងរាល់ឆ្នាំ​ធ្វើ ហើយ​ថ្មីៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​ផ្ដល់​អត្ថប្រយោជន៍​ដល់ កម្មករ​កម្មការិនី​មាន​ប្រាក់ខែ​គោល​ឡើងដល់​១៧០​ដុល្លា​នៅ​ឆ្នាំ​២០១៨​និង​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា​កម្មករ​កម្ម​កា​រ​នី​រោងចក្រ​និង​កីឡាករ​និង​កីឡា​ការ​នី​ជិះ​រថយន្តក្រុង​មិន​យកលុយ ថែទាំ​សុខភាព​ពិនិត្យ​ព្យាបាល​តាម​មន្ទីរពេទ្យ​រដ្ឋ​មិន​យកលុយ​កម្ម​ការ​នី​មាន​ប្រាក់ឧបត្ថម្ភ​ពេល​ឆ្លងទន្លេ​កូន​មួយ​៤០​ម៉ឺន​រៀល​កូនភ្លោះ​៨០​ម៉ឺន​រៀល ម​ន្រី្ត​រាជការ ស្ថាប​ន័ក​ង​ទ័ព​នគរបាល​ជា​ស្ត្រី​ពេល​ឆ្លងទន្លេ​ទទួលបាន​ប្រាក់​គោលនយោបាយ​គាំពារ​សង្គម ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​។​

ក្នុង​រដូវ​នៃ​ថ្ងៃបុណ្យ​កឋិនទាន ឯកឧត្ដម ហ៊ីង ប៊ុន​ហៀ​ង និង​លោកជំទាវ បាន​ផ្ដួចផ្ដើម​ធ្វើបុណ្យ​កឋិនទាន​ដង្ហែ​ទៅ​វត្ត​ប្រជុំ​នទី​ហៅ​វត្ត​ក្រពើ​ហា​ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ព្រមទាំង​បាន​នាំយក​បច្ច័យ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រគេន​វត្ត​បច្ច័យ​សង្កត់​ត្រ័យ​១២០​លាន​រៀល សម្រាប់​បន្ត​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត ចែក​ក្រណាត់ស​និង​ថវិការ​ជូន​យាយជី​តាជី គណៈកម្មការ​វត្ត​ក្រុមយុវជន​កាកបាទក្រហម​កាយ​រិ​ទ្ធ​សិស្សានុសិស្ស​លោកគ្រូ​អ្នកគ្រូ​ក្រុមប្រឹក្សា​សង្កាត់​កម្លាំង​សមត្ថកិច្ច​៕