កិច្ចការ​ស្តា​អគារ​ឡើងវិញ​នៅ​ជិត​ទី​ក្រង​រ៉ា​ក់​កា​ប្រទេស​ស៊ី​រី​ប្រឈម​ការ​លំបាក​ខ្លាំង​

42

ស៊ីរី៖ ស្រប​ពេល​ដែល​កងកម្លាំង​ស៊ី​រីខិត​រក​កាន់តែ​ជិត ​នឹង​ក្រុម​ជីវពល​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ទីក្រុង​រ៉ា​ក់​កា​នោះ ជន​ស៊ីវិល​ស៊ី​រីបាន​ចាប់ផ្ដើម​ស្តា​អគារ​ឡើងវិញ ​នៅ​តំបន់​ជិត​ៗ​ដែល​គ្មាន​វត្តមាន​របស់​ក្រុម​ជីវពល​តទៅទៀត ប៉ុន្តែ​ការងារ​របស់​ពួកគេ​ប្រឈម​នឹង​ភាព​ស្មុគស្មាញ​ខ្លាំង ម្យ៉ាង​ដោយសារតែ​ចំនួន​ជនភៀសខ្លួន​មាន​ច្រើន ហើយ​គ្មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ស៊ី​រី​ទៀត​។​នៅ​ពីលើ​បឹង​អាសាដ​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ពោល​គឺជា​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ដែល​ស្ថិតនៅ​ខាងក្រៅ​ទីក្រុង​តាប​កា​។ វា​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ​ក្នុង​ទំហំ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​តាម​តម្រូវការ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​។​ ប៉ុន្តែ​ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​ចំណាយ​ពេល​ ៥០​ថ្ងៃវា​ក៏បាន​ឈប់​ផលិត​ថាមពល​អគ្គិសនី​។ រីឯ​ក្រុម​ជីវពល​រដ្ឋ​អ៊ីស្លាម​វិញបាន​បំផ្ទុះ​កម្ទេច​ម៉ាស៊ីនភ្លើង​នៅ​លើ​ទំនប់​មួយ​នេះ ពេល​ដែល​ពួកគេ​បាន​ចាក​ចេញទៅ​។​ បច្ចុប្បន្ន​ក្រុម​អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង​តាប​កា កំពុង​ព្យាយាម​ស្តា​ម៉ាស៊ីនភ្លើង​ទាំងនេះ​ឡើងវិញ ប៉ុន្តែ​ពួកគេ​គ្មាន​ជំនាញ ឬ​សម្ភារៈ​នោះ​ទេ​។ ការ​ស្តា​ឡើង​វិញ នូវ​ទំនប់​វា​រី​អគ្គិ​ន​សី​មួយ​នេះ​ដែរគឺជា​ការងារ​ប្រឈម​ដ៏​ធំ​បំផុត​៕
អត្ថបទ៖ សារ៉ាត់