Francesco Molinari ធ្វើ​បាន​ល្អ​នៅ​ឡូ​ចុងក្រោយ​ឡើង​ទៅ​ឈរ​នាំមុខ​រួម​នៅ​ថ្ងៃ​ទី​១ ​នៃ​ព្រឹត្តិការណ៍ Italian Open

48
កីឡាករ Francesco Molinari

ហ្គោល៖ ​បេក្ខភាព​ម្ចាស់​ការពារ​តំណែង​ជើងឯក​ក្នុង​កម្មវិធី Francesco Molinari ធ្វើ​បាន​ល្អ​នៅ​ឡូ​ចុងក្រោយ​ក្នុង​ថ្ងៃ​ទី​១ ដើម្បី​ឡើង​មក​ឈរ​នាំមុខ​រួមគ្នា​ជាមួយ​នឹង​កីឡាករ ៦​រូប​ផ្សេងទៀត ​សម្រាប់​ការប្រកួត​វាយ​ហ្គោល​ក្រប​ខណ្ឌ European Tour នៃ​ពានរង្វាន់ Italian Open កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

កីឡាករ​ថៃ Aphibarnrat

​​ការប្រកួត​ធ្វើឡើង​នៅ​លើ​ទីលាន​វាយ​ហ្គោល Milano Golf Club ស្ថិត​ក្នុង​ខេត្ត Parco Reale di Monza ប្រទេស​អ៊ីតាលី​ដោយ​បញ្ចប់​ថ្ងៃ​ទី​១ ​នេះ​មាន​អ្នកធ្វើ​បាន​ដល់​ទៅ 7 Under par 64 ដូចជា​កីឡាករ​ថៃ Aphibarnrat, កីឡាករ​ស៊ុយអែត Alexander Bjork លេខ​១២១ ​ពិភពលោក,, បេក្ខភាព​ការពារ​ជើងឯក Francesco Molinari របស់​ម្ចាស់​ស្រុក, កីឡាករ Donaldson មកពី​វែ​ល និង​កីឡាករ​អង់គ្លេស ២​រូប Peperell ហើយ Wallace ផង​ដែរ។​ ​ចំណែក​ឯ​អ្នក​ធ្វើ​បាន 6 Under par មកពី​អាហ្វ្រិក​ខាងត្បូង George Coetzze ឈរ​លេខ​៧ រួម។

កីឡាករ​ស៊ុយអែត Alexander Bjork

​​ដោយឡែក​ឯកីឡាករ​ឈ្នះ​ជើងឯក BMW PGA Championship ថ្មីៗ​រដូវ​កាល​នេះ Alexander Noren លេខ15 ពិភពលោក​ធ្វើ​បាន​គួរសម​ដោយ​ស្ថិតនៅ​លេខ​៩ រួមមាន 5 Under par 66 ផង​ដែរ។​ ​គួរ​បញ្ជាក់​ថា ​ជើងឯក​នឹង​ត្រូវ​រក​ឃើញ​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ ខណៈ​ប្រាក់​រង្វាន់​មាន​ដល់​ទៅ​៣​លាន​អឺរ៉ូ​ឯណោះ​៕​

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ