ដេញ​វាយ​គ្នា​ពេញទី​លាន​ប្រកួត និង​ឈាន​ដល់​ដេញ​វាយ​អាជ្ញា​កណ្ដាល​អំឡុង​ការប្រកួត​លី​ហ្គ​ទី​ពីរឥណ្ឌូនេស៊ី​

1051

បាល់ទាត់៖ ​ការ​ប៉ះ​ទង្គិច​គ្នា​ដេញ​វាយ​គ្នា​ស្ទើរ​ពេញ​មួយ​ប្រកួត និង​ឈាន​ដល់​ដេញ​វាយ​អាជ្ញា​កណ្ដាល អំឡុង​ការប្រកួតបាល់ទាត់​ក្នុង​ក្រប​ខណ្ឌ​ លី​ហ្គ​លំដាប់​ទី​ពីរ​ឥណ្ឌូនេស៊ី​កាលពី​ពាក់កណ្ដាល​សប្ដាហ៍​នេះ​។

​​វា​ជា​ការ​ប្រកួត Play-Off រវាង Persewangi Banyuwangi និង PSBK Blitar ដើម្បី​រក​កៅអី​គេ​អោយ​ផុត​ពី​ការ​កាត់ចោល​។ ​ការ​ប៉ះ​ទង្គិច​វាយ​គ្នា​ចាប់ផ្ដើម​តាំងពី​ផ្ដើម​ការប្រកួត​ដំបូង ដោយមាន​កីឡាករ​បី​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ និង​បន្ត​មានការ​ប៉ះទង្គិច​គ្នា​ វាយ​គ្នា​ជាច្រើនលើក​ទៀត​អំឡុង​ការប្រកួត​នេះ រហូត​មាន​កន្លែង​មួយ​ដែល​ក្រុម​ម្ខាង​គិត​ថា​ ការ​កាត់​សេចក្ដី​របស់​អាជ្ញា​កណ្ដាល​មិន​យុត្តិធម៌ ក៏​នាំគ្នា​ដេញ​វាយ​អាជ្ញា​កណ្ដាល​តែ​ម្ដង​។ ​ក្លឹប​បាល់ទាត់ Persewangi តាម​ពិត​ទៅ​ស្ថិត​ក្នុង​តំបន់​សុវត្ថិភាព​តែ​មាន​ពិន្ទុ​ស្មើគ្នា​ជាមួយ PSBK​។

បើ​តាម​ច្បាប់​របស់​បាល់ទាត់​ឥណ្ឌូនេស៊ី PSBK គួរ​តែ​មាន​ឈ្មោះ​ទៅ​ជុំ​បន្ត​តាម​រូបមន្ត Head-to-Head តែ​ក្រោយមក​ក៏​មាន​ការ​សំរេច​អោយ Persewangi មាន​កៅអី​ទៅ​ជុំ​បន្ត​ទៅវិញ ខណៈ​ដែល PSBK បាន​ប្ដឹង​តវ៉ា​ត្រលប់​វិញ​ ដែល​ធ្វើ​អោយ​មានការសំរេច​រៀបចំ​ការប្រកួត​នេះ​ឡើង ​ដើម្បី​កាត់​សេចក្ដី​ក្រុម​ទាំង​ពីរ​។ ​ផ្ទុយទៅវិញ​ការ​កាត់​សេចក្ដី​នេះ​គឺជា​ការ​វាយតប់​គ្នា​ទៅវិញ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ