U-23 ជប៉ុន​តែង​តាំង​គ្រូ​បង្វឹក​ថ្មី​សម្រួច​អូឡាំពិក 2020 ដែល​ជប៉ុន​ជា​ម្ចាស់ផ្ទះ​

47

បាល់ទាត់៖ ​សហព័ន្ធ​បាល់ទាត់​ជប៉ុន JFA បាន​ប្រកាស​តែងតាំង​លោក Hajime Moriyasu ជា​គ្រូ​បង្វឹក​ថ្មី​នៃ​ក្រុមបាល់ទាត់​អាយុ​ក្រោម 23ឆ្នាំ​ជប៉ុនដើម្បី​សម្រួច​ទៅ​អូឡាំពិក 2020 ដែល​ជប៉ុន​ធ្វើជា​ម្ចាស់ផ្ទះ​។

​​លោក Hajime Moriyasu ធ្លាប់​ដឹកនាំ​ក្លឹប​ជប៉ុន Sanfrecce Hiroshima ពី​ឆ្នាំ2012 និងដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក​លី​ហ្គ​កំពូល​ជប៉ុន J-League បី​លើក​។ យ៉ាង​ណា​ក៏​ដោយ​លោក​បាន​សំរេច​ចាក​ចេញពី​តំណែង​កាលពី​ខែ​កក្កដា​ឆ្នាំ2017 កន្លងទៅ​ថ្មីៗ​នេះ ក្រោយ​ដឹកនាំ​ក្រុម​មិនបាន​ល្អ​រដូវ​កាល​នេះ​។​ រំលឹក​ថា ​ក្រុម U23 ជប៉ុន​មាន​ប្រវត្តិ​ចូលរួម​អូឡាំពិក​រដូវ​ក្ដៅ 7លើក​មក​ហើយ​ដំបូង​នៅ​ឆ្នាំ1996 និង​មាន​កំណត់ត្រា​ល្អ​បំផុត​ចំណាត់ថ្នាក់​លេខ4 កាលពី​អូឡាំពិក2012 ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស​។ ​​ក្រុម U23 ជប៉ុន​ថ្វីបើ​មិន​មាន​កំណត់ត្រា​ល្អ​នៅ​អូឡាំពិក តែ​នៅ​កីឡា​អាស៊ី​ធ្លាប់​ជា​ម្ចាស់​មេដាយ​មាស​ម្ដង​នៅ​ឆ្នាំ2010 និង​ជើងឯក​ទ្វីប​អាស៊ី​អាយុ​ក្រោម 23ឆ្នាំ 2016 ជា​ជើងឯក​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ