សូម​បោះឆ្នោត​ជូន​សហគមន៍​ទេសចរ​ធម្មជាតិ​ជំរំ​ទោច ​ដើម្បី​ឈ្នះ​ប្រាក់​រង្វាន់​៣៥០០០​ដុល្លារ

20

ភ្នំពេញ ៖ ​ថ្មីៗ​នេះ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​បោះឆ្នោត​គាំទ្រ​តំបន់​ សហគមន៍​ទេសចរ​ធម្មជាតិ​ជំរំ​ទោច ​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ខេត្ត​មណ្ឌលគិរី ​ដើម្បី​ចូលរួម​ប្រជែង​យក​កញ្ចប់​ថវិកា​មូលនិធិ​ពី​សមាគម​អភិរក្ស​នៅ​អឺរ៉ុប EOCA មាន​ប្រាក់​រង្វាន់​ចំនួន ​៣៥ ០០០ ដុល្លារ ។

ការ​ចាប់ផ្តើម​បោះឆ្នោត​គាំទ្រ​ នឹង​ធ្វើឡើង​រហូតដល់​ថ្ងៃទី​១៨​ ខែតុលា ​ខាងមុខនេះ ​ដើម្បី​អាច​ឱ្យ​សហគមន៍ ​ទេសចរ​ធម្មជាតិ​មើល​សត្វ​ទោច​ ឬ Jahoo-Gibbon Camp ​ដែល​ស្ថិត​ក្នុងស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​ របស់​ប្រទេស​កម្ពុជា​។

សូម​រំលឹកថា ​សហគមន៍​ទេសចរណ៍​មើល​សត្វ​ទោច​ បាន​ជាប់​នៅ​ក្នុង​ចំណោម​សហគមន៍​ទេសចរ​ធម្មជាតិ​ចំនួន ៥ ចុងក្រោយ ​ដែល​ត្រូវ​ប្រជែង​យក​កញ្ចប់​ថវិកា​មូលនិធិ​ពី​សមាគម​អភិរក្ស​នៅ​តំបន់​អឺរ៉ុប EOCA ​តាមរយៈ​ការបោះឆ្នោត​ពី​សាធារណជន​ច្រើន​ជាងគេ​ ដើម្បី​យក​ទៅ​អភិវឌ្ឍ​សហគមន៍​។

ប្រិយមិត្ត​អាច​ចូលរួម​បោះឆ្នោត​គាំទ្រ​តំបន់​សហគមន៍​ទេសចរ​ ធម្មជាតិ​ជំរំ​ទោច​របស់​កម្ពុជា​យើង ដោយ​គ្រាន់តែ​ចូល​ទៅ​គេហទំព័រ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS) ​មាន​ឈ្មោះថា WCS Cambodia https://www.facebook.com/wcscambodia.fb/ ។​ បន្ទាប់មក ប្រិយមិត្ត​ចុច​លើ​ពាក្យ Vote Now ។ ​ជំហាន​ចុងក្រោយ​ គឺ​ចុច​លើ​ពាក្យ Cast Your-Vote (​ចុច​ធី​កលើ​ Terms and conditions ​ជាមុន​) ខណៈ​ការបោះឆ្នោត​នឹង​បញ្ចប់​នៅ​ថ្ងៃទី ​១៨ តុលា ឆ្នាំ ២០១៧ ខាងមុខ​នេះហើយ​៕