កាក​បាទ​ក្រហម​កម្ពុជា​ ចែក​អំណោយ​ដល់​​ពលរដ្ឋ​ទីទ័លក្រ​​ ចំនួន​៥១៦​គ្រួសារ​នៅ​ស្រុក​កំពង់ស្វាយ

28

កំពង់ធំ ៖ ​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ចំនួន ៥១៦ គ្រួសារ​នៅ​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ នៅ​ព្រឹក​ថ្ងៃទី​១៣​ ខែតុលា ឆ្នាំ​២០១៧​ ​ ទទួល​​បាន​អំណោយ​សង្គ្រោះ​ពី​កាកបាទ​ក្រហម​កម្ពុជា​​ ។

ក្នុង​ពិធី​នេះ ​​មាន​ការ​ចូល​រួម​ពី​ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ​ប្រាក់ សារ៉ាត់ អភិបាលរង​ខេត្ត ​តំណាង​​ ឯ​កឧ​ត្តម​អភិបាល​ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហមកម្ពុជា ​ខេត្តកំពង់ធំ ។

លោក អ៊ុន បុ​ត ប្រធាន​អនុសាខា​កាកបាទក្រហម​ស្រុក​កំពង់ស្វាយ បាន​ធ្វើ​របាយការណ៍​សង្ខេប​អំពី​ស្ថានភាព​ភូមិសាស្ត្រ នឹ​ង​ការ​ ​រស់នៅ​របស់​ប្រជាពលរដ្ឋ​លើ​ផ្ទៃ​ទឹក​ដែល​ជួប​ការ​លំបាក ។​លោក ប្រាក់ សារ៉ាត់ ​បាន​បញ្ជាក់​ថា ​នេះ​​គឺជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា ​ដែល​បាន​ពី​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​របស់​សប្បុរសជន ​និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​សម្រាប់​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ទីទ័លក្រ​ កំពុង​ជួប​ការលំបាក ​និង​ងាយ​រងគ្រោះ​ដោយ​ធម្មជាតិ ។​

​​លោក ប្រាក់ សារ៉ាត់ ​ បន្ថែមថា ទីណា​មានទុក្ខ​លំបាក​ទីនោះ​តែង​តែមាន​កាកបាទក្រហម​ ក្រោម​ការដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន​ ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ​បូករួម​ជាមួយ​ នឹង​កិច្ចសហការ​យ៉ាង​ជិត ស្និត​ជាមួយ​ និង​សប្បុរសជន​គ្រប់ទិសទី ។ ​លោក ​ ​ ​ក៏បាន​សំណូម​ពរ ​ដល់​ប​ង​ប្អូន​ប្រជា​នេសាទ​ កុំ​រក​ស៊ី​រប​រ​ណា​ដែល​ខុសច្បាប់ ​និង​ឧបករណ៍​ណា​ដែល​ច្បាប់​ហាមឃាត់​។

ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម អ៊ុយ សំអាត បាន​​​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន​កាក​បាទក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្តេច ​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ដោយ​មិន​មាន​ការប្រកាន់​ ពូជសាសន៍​ពណ៌ សម្បុរ និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

អំណោយ​ដែល​ត្រូវ​ទទួល​បាន​ក្នុង​មួយ​គ្រួសារ​​ទទួល​​បាន ៖ ​ អង្ករ ៣០kg ​មី ១​កេស ត្រីខ ១​យួរ ​និង​ឃីត​ ១​កញ្ចប់​។

ក្នុង​ពិធី​ចែក​អំណោយ​នេះដែរ​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត ​និង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល ​ដែល​តែងតែ​យកចិត្តទុកដាក់​ ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជា​ពិសេស​បាន​ចុះ​ផ្ទាល់​ដល់​កន្លែង​ និង​ឃើញ​ជាក់​ស្តែង​នូវ​ជីវភាព​ក្រីក្រ​លំបាក​របស់​បងប្អូន​៕