Houston Dynamo ឈ្នះ Sporting Kansas 2-1 សប្ដាហ៍​ទី32 Major League Soccer អាមេរិក​

37

បាល់ទាត់៖ ​មួយ​គ្រាប់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែ​ការពារ Sporting Kansas គឺជា​គ្រាប់​ជ័យជំនះ​របស់ Houston Dynamo ក្នុង​សប្ដាហ៍​ទី32 ការប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​លី​ហ្គ​កំពូល​អាមេរិក Major League Soccer​។

​​ក្រុម​ភ្ញៀវ Sporting Kansas ឯណេះ​ទេ​គឺជា​អ្នក​នាំមុខ​មុន​នៅ​នាទី​ទី33 ក្នុង​វគ្គ​ទី​មួយ​ដោយ​កីឡាករ Jimmy Medranda មុន​ពេល​ដែល​ចូល​វគ្គ​ទី​ពីរ​នាទី​ទី63 ក្រុម​ម្ចាស់ផ្ទះ​តប​បាន​មួយ​គ្រាប់​តាម​ស្មើ​វិញ​ដោយ​កីឡាករ Tomas Martinez​។ ​នៅសល់ 13នាទី​ទៀត​ចប់​ការប្រកួត​ទៅ​ហើយខ្សែ​ការពារ​របស់ Sporting Kansas, Erik Palmer-Brown ភ្លាត់ស្នៀត​ចូល​ទៅ​ខ្លួនឯង​នៅ​នឹង​មុខ​ទី​ពី​ការ​ទាត់បាល់ Freekick របស់​ក្រុម​ម្ចាស់ផ្ទះ​។

ម៉ោង​បន្ថែម​របួស 90+ ទៅ​ហើយក្រុម​ទាំងពីរ​មានឱកាស​រក​គ្រាប់​បី​លើក តែ​មិន​អាច​ធ្វើ​អោយ​លទ្ធផល​ប្រែ​ប្រួលឡើយ​ មានតែ​បញ្ចប់​ការប្រកួត​ដែល Houston Dynamo យកឈ្នះ Sporting Kansas 2-1 ឡើងឈរ​លេខ5 ក្នុង​តារាងភាគ​ខាងលិច ខណៈ​ក្រុម Sporting Kansas បន្ត​ឈរ​លេខ2 តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Vancouer Whitecaps បី​ពិន្ទុ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ