ជន​ស៊ីវិល​រាប់​រយ​គ្រួសារ​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​រ៉ា​ក់​កា ក្រោយ​​អាមេរិក​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​បណ្ដេញ​ក្រុម​រដ្ឋ​អ៊ីស្លាម

100

ស៊ីរី៖ ​ជន​ស៊ីវិល​រាប់​រយ​គ្រួសារ​បាន​រត់​ភៀសខ្លួន​ ចេញពី​ទីក្រុង​រ៉ា​ក់​កា​កាលពី​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍ បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​ជាច្រើន​លើក​ ធ្វើឡើង​ដោយ​យន្តហោះ​ចម្បាំង​របស់​កងកម្លាំង​ចម្រុះ​ ដឹក​នាំ​ដោយ​សហរដ្ឋអាមេរិកបាន​បង្កើន​សកម្មភាព​ កាន់​តែ​ខ្លាំង​​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ខណៈ​ដែល​ក្រុម​ឃើ​ត និង​ក្រុម​កងជីវពល​អារ៉ាប់​ ព្យាយាម​បណ្ដេញ​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ ចេញពី​មូលដ្ឋាន​ចុង​ក្រោយ​របស់​ពួកគេ​ក្នុង​ទីក្រុង​រ៉ា​ក់​កា (Raqqa) ប្រទេស​ស៊ី​រី​។​

​អ្នក​ទាំងអស់​ដែល​បាន​រត់​គេច​ខ្លួន​កាលពី​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍​ ភាគច្រើន​រង​របួស​ និង​មាន​សុខភាព​ទ្រុឌ​ទ្រោម ក្រោយ​ពី​ជាប់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ ដោយ​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​រដ្ឋ​អ៊ីស្លាម ​និង​កង​កម្លាំង​ប្រជាធិបតេយ្យ​ គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ហៅ​កាត់​ថា (SDF) បាន​ចាក​ចេញពី​ស្រុក​មួយ​នៅ​ជិត​ពហុ​កីឡដ្ឋាន​ជាតិ​។​ ​ពួកគេ​និយាយ​ថា អគារ​ជាច្រើន​ត្រូវ​បាន​រង​ការវាយប្រហារ​ ស្រប​ពេល​ដែល​ក្រុម​អ្នកប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បាញ់​ចេញពី​អគារ​ទាំងនោះ​។ ​ក្រុម​កងកម្លាំង​ចម្រុះ​លើក​ឡើង​ថា ​ខ្លួន​បានប្រឈម​នឹង​ការ​លំបាក​ច្រើន​ ដើម្បី​បញ្ចៀស​មិន​ឲ្យ​ជន​ស៊ីវិល​ជួប​គ្រោះថ្នាក់ ​និង​ស៊ើបអង្កេត​រាល់​របាយ​ការណ៍​នានា​ដែល​ខ្លួន​បាន​អនុវត្តន៍​រួចហើយ​។

ក្រុម​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាមក្នុង​តំបន់ ​កំពុង​ត្រូវ​បាន​រង​ការឡោមព័ទ្ធ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​។ ​ចំណែក​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ និង​ប្រជាពលរដ្ឋ​លើក​ឡើង​ថា នៅ​ខាងក្រៅ​វិហារ​សាសនា​អ៊ីស្លាមបុរស​មួយ​ចំនួន ​ដែល​គេ​ចង​ឃ្លុំ​មុខត្រូវ​បាន​នាំចូល​ទៅកាន់​ ទី​ស្នាក់កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដើម្បី​សាកសួរ​៕
អត្ថបទ៖ សុខ​មាន