Paris Saint Germain ហ្វឹកហាត់​ត្រៀម​ធ្វើ​ដំណើរ​ទៅ​យក ៣​ពិន្ទុ​ពី Dijon ក្នុង​ក្រប​ខណ្ឌ Ligue 1

144

បាល់ទាត់៖ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​នេះ​ក្រុម​ជើងឯក​រង​ឆ្នាំទៅ Paris Saint Germain បាន​ចេញ​មក​ធ្វើការ​ហ្វឹកហាត់​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​នៃ​ក្រប​ខណ្ឌ Ligue 1 ដែល​ត្រូវ​ជួប​ជាមួយ Dijon នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ។​​ក្រុម​ដែល​កំពុង​នាំ​មុខ​គេ​នៅ​លើ​តារាង​ជើងឯក Ligue 1 បច្ចុប្បន្ន Paris Saint Germian នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី Djion ដើម្បី​បន្ត​កំណត់ត្រា​ប្រកួត​មិន​ចាញ់​ក្រោយពី​ចាប់ផ្ដើម​រដូវ​កាល​ថ្មី​នេះ។ ក្រោម​ការដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក Enai Emry មិនទាន់​ភ្លាត់​មួយ​ប្រកួត​ណា​នៅឡើយ​ទេ​ដោយ​ឈ្នះ ៧ប្រកួត​និង​ស្មើ ១ប្រកួត​ជាមួយ​ក្រុម Montpellier ក្នុងចំណោម ៨ប្រកួត​រដូវ​កាល​នេះ ផ្ទុយ​មកវិញ​ក្រុម Dijon កំពុង​ស្ថិតនៅ​លេខ17 មានតែ ៦​ពិន្ទុ​ប៉ុណ្ណោះ​ដោយ​ឈ្នះ​ ១​ប្រកួត​ និង​ស្មើ​៣ ​ស៊ុត​គេ​បាន​ ១០​គ្រាប់ហើយ​គេ​ស៊ុត​វិញ​ ១៧​គ្រាប់​។​​ សម្រាប់​ការ​ប្រកួត​ស្អែក​នេះ​ក្រុម Paris Saint Germain មិន​មាន​បញ្ហា​ឡើយ​ដោយ​កម្លាំង​សំខាន់ៗ​ដូចជា Neymar, Edison Cavani ហើយ Kylian Mbappe សុទ្ធតែ​ត្រឡប់​មកពី​ក្រុម​ជម្រើស​ជាតិ​វិញ ​ដោយ​គេ​សរុប​ចូលគ្នា​ស៊ុត​បាន 16គ្រាប់​ដើម្បី​ឈរ​កំពូល​តារាង។ ​​គួរ​រំលឹក​ថា​ ប្រវត្តិ​ជួប​គ្នា ៧​ប្រកួត​ចុងក្រោយ​គឺ Dijon ឈ្នះ​តែមួយ​ប្រកួត​ប៉ុណ្ណោះ​កាល​ឆ្នាំ២០១១ ក្រៅពីនោះ PSG ឈ្នះ​រហូត​ចុងក្រោយ​បំផុត​ឈ្នះ 3-1៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ