គ្រូ​បង្វឹក​​ក្រុម​​ជំរើស​ជាតិ​ស្កុតឡេន​លោក Gordon Strachan ប្រកាស​លា​លែង​​​ពី​តំណែង

51

​បាល់ទាត់៖ ​លោក Gordon Strachan ដែល​ចំណាយ​ពេល​ដឹកនាំ​ក្រុម​ជំរើសជាតិ​ស្កុ​ត​ឡេ​ន​រយៈពេល​ជាង​បួន​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រកាស​លាលែង​ពី​តំណែង​ហើយ ក្រោយ​មិន​អាច​នាំ​ក្រុម​ស្កុ​ត​ឡេ​ន​ទៅលេង World Cup 2018 នៅ​រុស្ស៊ី​បាន​។

​​ស្កុ​ត​ឡេ​ន​បញ្ចប់​លេខ3 ក្នុង​វគ្គ​ជំ​រុះ​ដែល​ស្ថិត​ក្នុង​ពូ​ល​ពីក្រោមអង់គ្លេស និង​ស្លូ​វ៉ា​គី ដែល​ធ្វើ​អោយ​ក្រុម​ស្កុ​ត​ឡេ​នមិនដែល​បាន​ ចូល​លេង​ព្រឹត្តិការណ៍​បាល់ទាត់​ធំៗ​តាំងពី​ឆ្នាំ1998​។ ​ការលាលែង​ពី​តំណែង​នេះ​ធ្វើឡើង ​ក្នុង​សេចក្ដី​ប្រកាស​របស់​សហ​ព័ន្ធ​បាល់ទាត់​ស្កុ​ត​ឡេ​ន ក្រោយ​ការប្រជុំ​ និងព្រមព្រៀងគ្នា​។ ​Gordon Strachan ដែល​ជា​អតិ​ត​កីឡាករ​ខ្សែ​បំរើ​ជំរើស​ជាតិ​ស្កុ​ត​ឡេ​ន​ស្រាប់ និងជា​អតិ​ត​គ្រូ​បង្វឹក​បិសាច​ក្រហម Manchester United និង Leeds United នោះបាន​ចូល​មក​ដឹកនាំ​ក្រុម​ជំរើស​ជាតិ​ស្កុ​ត​ឡេ​ន​តាំងពី​ខែ​មករា​ឆ្នាំ2013​។ ​កៅអី​របស់​លោក​ចាប់ផ្ដើម​រង្គោះរង្គើ​ ក្រោយ​ស្កុ​ត​ឡេ​ន​ក្រោយ​រក​បាន​តែ 4ពិន្ទុ​ពី​ការប្រកួត 4លើកដំបូង​ក្នុង​វគ្គ​ជំ​រុះ តែ​ស្កុ​ត​ឡេ​ន​ថ្វីបើ​មិនបាន​ទៅ World Cup មែន តែ​ពួកគេ​មិនដែល​ចាញ់​ឡើយ 6ប្រកួត​ចុងក្រោយ​នៃ​វគ្គ​ជំ​រុះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ