ឈីលី​ស្វាគមន៍​​ជន​ភៀស​ខ្លួន​​ស៊ីរី​ជាង ៦០​នាក់​​នៅ​ក្នុង​ទីក្រុង​​សង់ទីយ៉ាហ្គោ​

43

ឈីលី៖ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​​ប្រធានាធិបតី​​ឈីលី​លោក​ស្រី Michelle Bachelet បាន​ស្វាគមន៍​​ជន​ភៀស​ខ្លួន​​​ស៊ីរី​ជាង ៦០​នាក់​ដែល​​បាន​មក​ដល់​ទីក្រុង​សង់ទីយ៉ាហ្គោ​​​ ខណៈ​ដែល​​ឈីលី​បាន​​ចូល​រួម​សហការ​ ជាមួយ​​​ប្រទេស​មួយ​ចំនួននៅ​តំបន់​​អាមេរិក​ឡាទីន​​ ក្នុង​ការ​ផ្ដល់​​​ជម្រក​​សុវត្ថិភាព​​ទៅ​ដល់​គ្រួ​សារ​​​មួយ​ចំនួន​​ ដែល​បាន​ភៀស​​ខ្លួន​ចេញ​ពី​​សង្គ្រាម​​ស៊ីវិល​​ក្នុង​ប្រទេស​ស៊ីរី​។

​នៅ​ឯ​ពិធី​​មួយ​ក្នុង​​ព្រលានយន្តហោះ​​ នៃ​ទីក្រុង​​សង់ទីយ៉ាហ្គោ​​​លោក​ស្រី​ប្រធានាធិបតី​​ Michelle Bachelet បាន​​ព្រមព្រៀង​ទទួល​​​ក្រុម​គ្រួសារ​​ជន​ជាតិ​ស៊ីរី​​ ១៤​គ្រួសារ​​ទើប​បាន​​មក​ដល់​​នា​ពេល​ថ្មី​​ៗ ​ដែល​នឹង​​ត្រូវ​ឲ្យ​រស់​នៅ​​ក្នុង​លំនៅឋាន​​យ៉ាង​ស្រស់​ស្អាត​​ ជាមួយ​នឹង​ការ​ផ្ដល់​ប្រយោជន៍​សង្គម​ជា​ច្រើន​ ក្នុង​នោះ​មាន​ដូច​ជា​​ប្រាក់​​ឧបត្ថម្ភ​ប្រចាំ​ខែ​, ការ​សិក្សា​អប់​រំ​, ការ​ថែ​ទាំ​សុខភាព និង​​ថ្នាក់​សិក្សា​ភាព​ជា​ដើម។

យោង​តាម​​ព័ត៌មាន​​របស់​អង្គការ​​សហប្រជាជាតិ​​ឲ្យ​ដឹង​ថា ​មនុស្ស​ជាង ២​លាន​នាក់​​បាន​ភៀស​ខ្លួន​​ចេញ​ពី​សង្គ្រាម​​​ ឬ​ភៀស​ខ្លួន​​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ផ្សេង​ៗ​​ ត្រូវ​បាន​​​​ចាត់​បញ្ចូល​ក្នុង​​ឋានៈ​ជា​ជន​ភៀស​ខ្លួន ​​នៅ​លើ​ពិភពលោក​​ក្នុង​ឆ្នាំ​២០១៧​នេះ បើ​ទោះ​​បី​សហរដ្ឋ​អាមេរិក​​ និង​បណ្ដា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ បាន​ចាប់​ផ្ដើម​​អនុវត្ត​គោលនយោបាយ​​សិទ្ធិ​ជ្រក​កោណ​​​តាន​តឹង​​ជាង​មុន​ក៏​ដោយ៕

អត្ថបទ៖ រិទ្ធី