Federer, Nadal និង Gasquet បន្ត​ដំណើរ​ទៅ​វគ្គ 8នាក់​ចុងក្រោយ Shanghai Masters

90
កីឡាករ​ស្វ៊ី​ស Roger Federer

តេន្នីស៖ ​កីឡាករ​ស្វ៊ី​ស Roger Federer បាន​កក់​កៅអី​នៅ​វគ្គ 8នាក់​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍​វាយ​កូន​បាល់​លើទឹក​ដីចិន Shanghai Masters ក្រោយ​យកឈ្នះ​កីឡាករ​អ៊ុយ​ក្រែ​ន Alexandr Dolgopolov​។

កីឡាករ​អេស្ប៉ាញ Rafael Nadal

​​កីឡាករ​លំដាប់​លេខ 2ពិភពលោក​បាន​បង្ហាញ​ជំនឿ​ចិត្ត​ នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ជា​ជនជាតិ​ចិន​ក្នុង​កីឡដ្ឋាន Qi Zhong Center ជាមួយ​នឹង​ជ័យជំនះ 6-4, 6-2 ដែល​ជា​ជ័យជំនះ​ប្រាំ​ប្រកួត​ជាប់​គ្នា​មក​ហើយ​លើ​កីឡាករ​អ៊ុយ​ក្រែ​ន​រូប​នេះ​។ គូប្រកួត​របស់ Federer នៅ​វគ្គ 8នាក់​ចុងក្រោយ​គឺ​កីឡាករ​បារាំង Richard Gaquet​។ ​ទៅ​មើល​ការប្រកួត​របស់ Gasquet ឡើង​វគ្គ 8នាក់​ចុងក្រោយ បន្ទាប់ពី​ជ័យជំនះ​លើ​កីឡាករ​មិត្ត​រួម​ជាតិ​បារាំង Gilles Simon​។ ​​ការប្រកួត​រវាង​កីឡាករ​បារាំង​ទាំងពីរ​មានការ​រំខាន​ដោយសារ​ភ្លៀង​ផង​ដែរ បូក​រួម​ទាំង​ការប្រកួត​ដែល​ពេញ​ដោយភាព​តានតឹង​ពិបាក​រក​ចាញ់​ឈ្នះ​។ សិត​ដំបូង Gasquet ឈ្នះ 7-5 តែ Simon ឈ្នះ​សិត​ទី​ពីរ​តានតឹង 7-6(7-5) អូសបន្លាយ​ដល់​សិត​កាត់​សេចក្ដី​ដែល Gasquet យកឈ្នះ 6-3​។

កីឡាករ​បារាំង Richard Gaquet​

​​ងាក​មក​ការប្រកួត​របស់​កីឡាករ​លំដាប់​លេខ 1ពិភពលោក Rafael Nadal គ្មាន​អ្នកណា​អាច​រារាំង​គេ​បាន​ឡើយ ក្រោយពេល​យកឈ្នះ​កីឡាករ​អ៊ីតាលី Fabio Fognini មិន​លំបាក 6-3, 6-1​។ ​គូប្រកួត​វគ្គ 8នាក់​ចុងក្រោយ​ថ្ងៃ​សុក្រ​នេះ Nadal នឹង​ត្រូវ​ជួប​កីឡាករ​ប៊ុល​ហ្ការី Grigor Dimitrov៕
​អត្ថបទ​៖​នាង សុភា​វុ​ធ