មន្ត្រី​ជាន់ខ្ពស់​គ្រប់គ្រង​គ្រោះ​មហន្តរាយ អំពាវនាវ​ឲ្យ​គ្រប់​មន្ត្រី​តាម​បណ្តា​ខេត្ត​ក្រុង​យកចិត្តទុកដាក់​លើ​ប្រព័ន្ធ​លូ និង​សំរាម​

74

ភ្នំពេញ៖ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានអោយដឹងថា ទឹកជំនន់​នៅ​កម្ពុជា​គឺ​មិនមែនជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​រាជរដ្ឋាភិបាល​នោះទេ ដូចនេះ​មន្ត្រី​គ្រប់​ខេត្ត​-​ក្រុង​ទាំងអស់​ត្រូវយក​ចិត្ត​បន្ថែម​លើ​សំរាម និង​ប្រព័ន្ធ ដែលជា​ប្រភព​នៃ​ការកកស្ទះ​លូ​នាំ​ឲ្យ​មាន​ទឹកជំនន់ ។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា​អនុប្រធាន គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លើកឡើង​បែបនេះ​នា​ពេល​ផ្តល់​បទសំភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ ដោយមាន​គោលដៅ​សម្រាប់​លំនៅដ្ឋាន​សុវត្ថិភាព នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា​នេះ​។​

ឯកឧត្តម​បាន​មានប្រសាសន៍ថា បើទោះបី​រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​ប្រឹងប្រែង និង​ត្រៀម​ថវិការ​បម្រុង​ក៏ដោយ ប៉ុន្តែ​កិច្ច​សហ​ប្រព្រឹត្តិការណ៍​របស់​ដៃគូ​ពាក់​ព័​ន្ធ​អង្គការសហប្រជាជាតិ អង្គការ Action AID ជំនួយ​ថវិកា​នៅតែ​សំខាន់​សម្រាប់​កម្ពុជា​។​

ឯកឧត្តម​បានអោយដឹងថា មួយ​រយៈពេល​ចុងក្រោយ​ដែល​ទីតាំង​៣​កន្លែង​មានការ​លិច​ខ្លាំង​គឺ ភ្នំពេញ សៀមរាប និង​បាត់ដំបង ពីព្រោះ​ដោយ​បញ្ហា​ប្រព័ន្ធ​លូ និង​សំរាម​កកស្ទះ យ៉ាងណាក៏ដោយ​ឯកឧត្តម​ថ្លែងថា អ្វី​ទាំងអស់នេះ​មិនមែនជា​ការស្តីបន្ទោស​ទៅកាន់​មន្ត្រី ឬ​អភិបាលខេត្ត​ណា​នោះឡើយ​។​

ស្របពេល​ប្រារព្ធ​ទិវា​នេះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ក៏មាន​ជា​លិខិត យោងតាម​សារលិខិត​ឆ្លើយតប​ទៅនឹង​ការកាត់បន្ថយ​គ្រោះមហន្តរាយ​ជា​ផ្នែ​ល​មួយ​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ដូច្នេះហើយ​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ ដោយ​បង្កើត​ឲ​មាន​យុទ្ធនាការ​សកល និង​ជា​ឧ​បករ​ណ៍​សម្រាប់​លើកកម្ពស់​យុទ្ធសាស្ត្រ​ជាតិ​ក្នុងការ​អប់រំ​យល់ដឹង​ជា​សា​ធា​រណះ​ដើម្បី​កាត់បន្ថយ​គ្រោះមហន្តរាយ​។​

បើទោះជា​យ៉ាងណាក៏ដោយ​គ្រោះមហន្តរាយ​មិនមែន​កើត​មានតែ​ក្នុងប្រទេស​កម្ពុជា​នោះទេ បណ្តា​ប្រទេស​ក្នុងចំណោម​តំបន់​តែងមាន​ការកើតឡើង​ធ្ងន់ធ្ងរ ពីមុខ​សញ្ញា​គ្រោះថ្នាក់​រួមមាន ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះសង្ឃរា រលក​កំដៅភ្លើង​ឆេះ​ព្រៃ រ​ញ្ជួ​ដី រលក​យក្ស​ស៊ូណាមិ បាក់​ដី​ជាដើម​៕