ពលរដ្ឋ​ដែល​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​ម៉ា​រ៉ាវី​សង្ឃឹម​ថា នឹង​បាន​ត្រឡប់​ទៅកាន់​លំនៅឋាន​វិញ​ក្រោយ​ការ​ប្រកាស​របស់​លោក ឌូ​ទែ​រ​តេ

74

ហ្វីលីពីន៖ ​ក្រុម​អ្នក​ជម្លៀស​ខ្លួន​ចេញពី​ទីក្រុង Marawi កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​សង្ឃឹមថា ​នឹង​បាន​ត្រឡប់​ទៅកាន់​លំនៅឋាន​របស់​ពួកគេ​វិញ ក្រោយពី​ការប្រកាស​របស់​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទែ​រ​តេ ថាទីក្រុង​នេះ​ត្រូវ​បាន​រំដោះ​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​ហើយ​នោះ​។​

​​លោក ឌូ​ទែ​រ​តេ កាលពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​ពី​ការ​រំដោះ​បាន ទីក្រុងភាគ​ខាង​ត្បូងប្រទេស​មួយ​នេះ មួយថ្ងៃ​បន្ទាប់ពី​មេដឹកនាំ​គាំទ្រ​ក្រុម​អ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ២​នាក់​ត្រូវ​បាន​សម្លាប់ក្នុង​ប្រតិបត្តិការ​យោធា។​ មន្ត្រី​យោធា​និយាយ​ថា តំបន់​ខ្លះ​នៅ​តែ​មានការ​ប្រយុទ្ធ​គ្នាក្នុង​ទីក្រុង​នេះ ប៉ុន្តែ​ពួកគេ​ត្រូវ​គេ​រំពឹង​ថា​នឹង​បញ្ចប់​ក្នុង​រយៈពេល​ពីរ បី​ថ្ងៃ​ទៀត​។​ ​ពលរដ្ឋ​ទីក្រុងម៉ា​រ៉ាវីរាប់​រយ​នាក់បាន​កំពុង​ស្នាក់​នៅ​ ក្នុងមជ្ឈមណ្ឌលជម្លៀស​ខ្លួន​មួយកន្លែង​ក្នុង​ទីក្រុង Balo-i។​ ចំណែក​អ្នកស្រី ណ័​រ​ម៉ា​ឡា អា​តូ ទើបតែ​បាន​ឆ្លងទន្លេ​នាពេល​ថ្មីៗ​ក្នុង​មជ្ឈមណ្ឌល​នេះ។​

​​អ្នកនាំពាក្យ​គណៈកម្មការវិបត្តិ​ប្រចាំ​ក្រុងម៉ា​រ៉ាវី លោក ស៊ី​អា អា​ឡុ​ន​តូ អា​ឌុ​ង (Zia Alonto) Adiong បាន​និយាយ​ថា ពួកគេ​នឹង​ជួយ​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ នៅ​ពេល​ដែល​ពួកគេចាប់ផ្ដើមត្រឡប់​ចូល​ទៅ​ក្នុង​ទីក្រុង​វិញ​។​ មនុស្ស​ជាង ​១.០០០​នាក់ភាគច្រើន​ជា​ក្រុម​ឧទ្ទាមត្រូវ​បាន​សម្លាប់ ចាប់​តាំង​ពី​ជម្លោះ​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភាដែល​ជំរុញ​ឲ្យ​លោក Duterte ប្រកាស​ច្បាប់​អាជ្ញាសឹក​លើ​កោះ​មីន​ដា​ណាវ​ទាំងមូល៕
អត្ថបទ៖ សុខ​មាន