មន្ដ្រី​ជលផល​ខេត្ដ​កំពង់ធំ​​ បណ្ដាក់​គ្នា​​ដូច​ខ្យង! យក​លុយ​ពី​បទ​ល្មើស​នេសាទ​​​​​ បំផ្លាញ​ភោគផល​ធម្មជាតិ

412

កំពង់ធំ ៖ រហូតមកដល់​ពេលនេះ បទល្មើស​នេសាទ​ឈ្នក់ ​នៅតែ​បន្ត​កើតមាន ​នៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង​ ខេត្តកំពង់ធំ ​ក្រោម​ល្បែង​ លេង​បិទពួន​របស់​លោក ​ហួន​ សុផល ​ជា​នាយ​សង្កាត់​រដ្ឋបាល​ជលផល​ពាម​បាង​ និង ​លោកនាយ​ផ្នែក​រដ្ឋបាល​ជលផល​ផាត់​សណ្ដាយ ​យ៉ាន់​ វិសាក់ ​ហៅ​សែ ។

យោង​តាម​សេចក្ដីរាយការណ៍​ ពី​ប្រជានេសាទ​ស្លូតត្រង់ ​ស្នាក់​នៅជាប់​មាត់បឹង​ទន្លេសាប ​ស្ថិតនៅ​ឃុំ​ផាត់​សណ្ដាយ ​បាន​ឲ្យ​ដឹងថា​ បទល្មើស​នេសាទ​ឈ្នក់​នេះ ​មាននៅ​ចំណុច ​ សាន​ក្រង , បាក់​ដាវ ,​ពេជ​ជី​ក្រី , ដូន​ស្ដើង ,​ពៅ​វើ​យ និង​បាឡត ​ក្នុង​ឃុំ​ពាម​បាង ​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​ ហើយ​លឺថា​ ក៏មាន​ការ​បង្ក្រាប​ដែរ​ ប៉ុន្តែ​មិន​ដឹង​យ៉ាងម៉េច ​ទើប​បទល្មើស​នេះ ​នៅតែ​បន្ត​កើតមាន ​ហើយ​បទល្មើស​នេសាទ​ឈ្នក់​នេះ ​គឺ​មាន​ភ្លឺ​ រន្ទាល ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ ពី​ប៉ុស្តិ៍​យាមកាម​របស់​សមត្ថកិច្ច​ទាំង​នោះ​ឡើយ ​ហើយ​ដាក់​តាំងពី​៧៨​ក្បាល​ព្រលប់ រហូត​ទៅ​ទល់​ម៉ោង ៤​ទៀបភ្លឺ ទើប​សារ​ចេញ​។

ចំណែក​អ្នកនេសាទ​របាំង​ណ​រ៉ាវ នៅ​ឃុំ​ពាម​បាង​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់​ឲ្យ​ដឹងថា បទល្មើស​ឈ្នក់​នេះ ​គឺ​លោក​ ហួន សុផល នាយ​សង្កាត់​ជលផល​ពាម​បាង ​យក​១​យប់ ២​ម៉ឺន​រៀល ក្នុង​១​អំពូល​ ចំណែក​លោក​ ហុក ម៉ុ​ន នាយរង​សង្កាត់​ពាម​បាង ប្រចាំការ​នៅ​បាឡត យក​៦៧​យប់ ឬ​១០​យប់ ក្នុង​១អំពូល ប្រេង​១​កាន (​ស្មើ​ប្រមាណ​១០​ម៉ឺន​) ។ ចំពោះ​របាំង គឺ​អ្នកយក​ធំ​ជា​គេ គឺ​លោក ផល និង​លោក​សែ (​យ៉ាន់​វិសាក់​) ។ លោក​ផល យក​១​របាំង ១​សន្លឹក គឺ​១០០​ ដុល្លារ ចំណែក ​លោក ​ម៉ុ​ន យក​១​បាំង ​ប្រេង​១​កាន ​ឬ​១​ កាន​កន្លះ (​ស្មើ​ប្រមាណ ១០ ទៅ​១៥​ម៉ឺន​រៀល​)​

ទាក់ទិន ​នឹង​ព័ត៌មាន​នេះ ​លោក ហួន សុផល បាន​ឆ្លើយតប​ នឹង​អ្នកសារព័ត៌មាន ​នៅ​ល្ងាច​ថ្ងៃទី​១៨ នេះ ​តាម​ទូរស័ព្ទ​ថា​ លោក​មិនបាន​យក​លុយ​ ដូច​ការ​ចោទប្រកាន់រ​បស់​ព័ត៌មាន​នោះទេ​។ ចំណែក​បទល្មើស​ឈ្នក់ ​គឺ​បច្ចុប្បន្ន​គ្មានទេ​ ហើយ​ថ្នាក់លើ​បាន​ដាក់​កម្លាំងចំរុះ​ មាន​ជលផល ​បរិស្ថាន និង​កង​កម្លាំងប្រដាប់អាវុធ​ សរុប​ប្រមាណ​២០​នាក់ ​ចាំ​បង្ក្រាប​បទល្មើស​នេសាទ​ទាំងនេះ​ផងដែរ​។

គួរ​រម្លឹក​ថា ​ក្រៅ​យកចិត្តទុកដាក់ សុខ ទុក្ខ របស់​ប្រជាពលរដ្ឋ ​ឯកឧត្ដម​អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ សុខ លូ ​បាន​មានប្រសាសន៍ថា ជន​ ដែល​នៅ​ពីក្រោយ​បទល្មើស គឺ​ប្រញាប់​ដក​ខ្លួន​ថយ​ ព្រោះថា​ ឯកឧត្ដម មិន​ស៊ូទ្រាំ​បក់​ផ្សេង​នោះទេ​ គឺ​ឯកឧត្ដម​ នឹង​រក​វិធី​ពន្លត់ភ្លើង​ហើយ និង​សូម​ឲ្យ​ប្រជាពលរដ្ឋ​រួបរួមគ្នា ​ស្រឡាញ់​ធនធានធម្មជាតិ , បញ្ឈប់ ប្រព្រឹត្ត​បទល្មើស​នេសាទ​ និង​គោរព​ច្បាប់​ជលផល​ទាំង​អស់គ្នា​៕