ប្រេ​ស៊ី​ល​បំបាក់​ហុង​ដុ​យ​រ៉ា​ស 3-0 ក្នុង​ព្រឹត្តិការណ៍ World Cup អាយុ​ក្រោម 17ឆ្នាំ​ក្នុង​ជុំ 16ក្រុម​ចុងក្រោយ​

90

បាល់ទាត់៖ ​ក្រុម​យុវជន​សាំ​បា​ប្រេ​ស៊ី​ល​បាន​យកឈ្នះ​ក្រុម​ហុង​ដុ​យ​រ៉ា​ស ​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​ក្នុង​លទ្ធផល 3-0 ដើម្បី​ឈាន​ដល់​ការប្រកួត​វគ្គ 8ក្រុម​ចុងក្រោយ​ក្នុង​កីឡដ្ឋាន Jawaharlal Nehru International Stadium ទីក្រុង Kochi ប្រទេស​ឥណ្ឌា។​​ប្រេ​ស៊ី​ល​ស៊ុត​បើក​ការ​នាំ​មុខ​មុន​ដោយ​កីឡាករ Brenner da Silva ក្នុង​នាទី​ទី11 មុន​ពេល​ដែល​មិត្ត​រួម​ក្រុម Antoino Marcos ស៊ុត​គ្រាប់​ទី​២ នាទី​ទី​44 ដើម្បី​បញ្ចប់​វគ្គ​ទី​១ ប្រេ​ស៊ី​ល​នាំមុខ 2-0 ទៅលើ​ហុង​ដុ​យ​រ៉ា​ស​។​​ ដោយឡែក​ឯ​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ទី​២ បន្ត Brenner da Silva ជា​អ្នក​បន្ថែម​គ្រាប់​នាំមុខ 3-0 នៅ​ក្នុង​នាទី​ទី56 ខណៈ​ដែល​ក្រុម​ហុង​ដុ​យ​រ៉ា​សើ​មិន​អាចសូម្បីតែ​តបត​មួយ​គ្រាប់ ​ហើយ​លទ្ធផល 3-0 នេះ​ក៏​រក្សា​រហូតដល់​ចប់​ការប្រកួត។​​

ឆ្លង​តាមរយៈ​ជ័យជំនះ​នេះ​ប្រេ​ស៊ី​ល​ឡើង​ទៅ​លេង​វគ្គ​ ៨​ក្រុម​ចុងក្រោយដោយ​ជួប​ក្រុម​យុវជន​ឥន្ទ្រី​អាល្លឺម៉ង់​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា​ចុង​សប្ដាហ៍​នេះ​ក្នុង​កីឡដ្ឋាន Salt Lake Stadium នាទី​ក្រុង Kolkata ខណៈ​ដែល​យុវជន​អេ​ស្ប៉ា​ញ​ជួប​អ៊ីរ៉ង់ ចំណែក​អាមេរិក​ជួប​អង់គ្លេស និង​ម៉ាលី​ជួប​ហ្គា​ណា​ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ