Troy Deeney និយាយ​ពី​ការ​ចាប់ផ្ដើម​បាន​ល្អ​រប​ស់ Watford រដូវ​កាល​នេះនៅ Premier League

91

បាល់ទាត់៖ ​ប្រធាន​ក្រុម Watford កីឡាករ Troy Deeney កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​ បាន​និយាយ​អំពី​ដំណើរ​យ៉ាង​រលូន​នៃ​ក្រុម​របស់​ខ្លួន​នា​រដូវ​កាល​នេះ​ក្នុង​ក្រប​ខណ្ឌ Premier League បន្ទាប់ពី​រំកិល​ខ្លួន​ឡើង​ទៅ​ឈរ​កំពូល​ក្លឹប​ទាំង ៤​កាលពី​ចុង​សប្ដាហ៍។

Watford 2-1 Arsenal

​​ក្រោយពី​បាន​បញ្ចប់​ការ​ហ្វឹក​ហាត់​រួចហើយ​កីឡាករ Deeney បាន​ឆ្លើយ​និង​សំនួរ​របស់​អ្នក​សារ​ព័ត៌មាន​ដែល​ចោទ​សួរ​ថា តើ​មានរឿង​អាថ៌​កំបាំង​អ្វី​ពីក្រោយ​ខ្នង​នៃ​ការ​ចាប់ផ្ដើម​ក្នុង​រដូវ​កាល​នេះ ខ្សែប្រយុទ្ធ​វ័យ ២៩​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា គ្មាន​ទេ​អាថ៌​កំបាំង​អ្វី​ឡើយមានតែ​ការ​ហ្វឹក​ហាត់​មួយ​ទ្វេ​ជា​ពីរ​តែប៉ុណ្ណោះ ​ក្រោម​ការដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក Marco Silva ដែល​ជា​អ្នក​សម្រួច​ទិសដៅ​បាន​ល្អ​ឥត​ខ្ចោះ​សម្រាប់​រដូវ​កាល​នេះ។ ​កីឡាករ​ស៊ុត​គ្រាប់​ទី​101 អំឡុង​ការប្រកួត​ដែល Watford យកឈ្នះ Arsenal 2-1 ចុង​សប្ដាហ៍​រូប​នេះ​បាន​បន្ត​ថា​ ឆ្នាំទៅ​យើង​ធ្វើការ​ងារ​មិន​ជោគជ័យ​ឡើយ​ក្រោម​ការដឹកនាំ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី Walter Mazzarri ដែល​បញ្ចប់​ក្លឹប​ត្រឹម​លេខ១៧ លើ​ជ្រោះ​មរណៈ តែ​ឆ្នាំនេះ​យើង​ចាប់ផ្ដើម​បាន​យ៉ាង​ល្អ​ពិតមែន​ម្នាក់ៗ​នឹកស្មាន​មិន​ដល់​ឡើយ ហើយ​ក្តី​ប្រាថ្នា​របស់​ក្លឹប​គឺ​រដូវ​កាល​នេះ​ធ្វើ​យ៉ាង​បញ្ចប់​នៅ​កៅអី​លេង​ទ្វី​អឺរ៉ុប​ផង​ដែរ។

Watford 2-1 Arsenal

​គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន Watford ស្ថិតនៅ​លេខ​៤ ក្នុង​តារាង​ក្រោយ​បញ្ចប់ ៨​សប្ដាហ៍​ពួកគេ​មាន ១៥ពិន្ទុ ខណៈ​ដែល​ចុង​សប្ដាហ៍​នេះ​ ពួកគេ​នឹង​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​តោ​ខៀវ Chelsea ដែល​ស្ថិត​ពីក្រោម​ខ្លួន​មាន ១៣​ពិន្ទុ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ