ទាហាន​អាហ្វហ្គានីស្ថាន ៤៣​នាក់​ស្លាប់​ក្នុង​ការ​​​វាយប្រហារ​ដោយ​​​រថយន្ត​​អត្តឃាត​​​លើ​​មូលដ្ឋាន​​យោធា​ក្នុង​ខេត្ត​​​កាន់ដាហា​​

73

អាហ្វហ្គានីស្ថាន៖ យ៉ាង​ហោច​ណាស់​​ទាហាន​​អាហ្វហ្គានីស្ថាន ៤៣​នាក់​​បាន​បាត់​បង់​ជីវិត​ ​បន្ទាប់​ពី​​អ្នក​ដាក់​គ្រាប់​បែក​​អត្ត​ឃាត​​ក្នុង​រថយន្ត​​ ២​គ្រឿង​​បាន​វាយប្រហារ​​ទៅ​លើ​​មូលដ្ឋាន​យោធា​ ១​កន្លែង​ស្ថិត​នៅ​​ភាគ​ខាង​ត្បូង​​ខេត្ត​កាន់ដាហា​​​។

ក្រសួង​ការពារ​ជាតិ​​​និយាយ​ថា មនុស្ស ៩​នាក់​​​​បាន​រង​របួស​ និង​ ៦​នាក់ផ្សេងទៀត​​បាត់​ខ្លួន​ ខណៈ​ដែល​​ពួក​តាលីបង់ ១០​នាក់​​ក៏​បាន​ស្លាប់​​ផង​ដែរ។ ការ​វាយប្រហារ​នេះ​​​​​​កើត​ឡើង​នៅ​​ក្នុង​តំបន់​​ Chashmo នៃ​ស្រុក​ Maiwand។ ​នេះ​ជា​ការ​វាយប្រហារ​ដ៏​​ធំ​លើក​ទី៣ ​​ដែល​ដាក់​​គោល​ដៅ​ទៅ​លើ​​កង​ទ័ព​​អាហ្វហ្គានីស្ថាន​​ក្នុង​សប្ដាហ៍​នេះ​។ ​ពួក​តាលីបង់​​បាន​និយាយ​ថា ខ្លួន​ជា​អ្នក​នៅ​​ពី​ក្រោយ​​នៃ​ការ​វាយប្រហារ​នេះ។

មនុស្ស​ជាង ១៥០​នាក់​បាន​រង​របួស​​ដោយ​អំពើ​ហិង្សា​​ ហើយ​​អ្នក​នាំ​ពាក្យ​មន្ទីរពេទ្យ​​ស្រុក​ក្នុង​ខេត្ត​​ Paktia បាន​និយាយ​ថា មន្ទីរពេទ្យ​​គឺ​ពោ​ពេញ​​ទៅ​ដោយ​​អ្នក​របួស​​​ច្រើន​លើស​លប់​ ហើយ​​ក៏​បាន​អំពាវនាវ​​រក​​អ្នក​ផ្ដល់​ឈាម​ផង​ដែរ៕​

អត្ថបទ៖ មករា