Fernando Alonso មិន​ទៅ​ណា​ពី McLaren ឡើយ​

42

ប្រណាំង​រថយន្ត៖ ​ក្រុម​ប្រណាំង F1, McLaren បាន​បញ្ជាក់​ថា អតីត​ជើងឯក​ពិភពលោក Fernando Alonso នឹង​បន្ត​ប្រណាំង​នៅ McLaren មួយ​រដូវ​កាល​ទៀត បន្ត​ចាប់​ដៃគូ​ជាមួយ​មិត្ត​រួម​ក្រុម Stoffel Vandoorne មួយ​ឆ្នាំ​ទៀត​។

​​Alonso មាន​រដូវ​កាល​ដ៏​អាក្រក់​ឆ្នាំ2017 នេះ ដោយ​ឈរ​លេខ16 ក្នុង​តារាង​ជើងឯក​ពិភពលោក​។ ​​កីឡាករ​វ័យ 36ឆ្នាំ​រូប​នេះ​បាន​ចុះហត្ថលេខា​បន្ថែម​មួយ​ឆ្នាំ​ទៀត​សង្ឃឹមថា McLaren ដែល​មាន​ការ​សហការ​ថ្មីជាមួយ​ម៉ាស៊ីន Renault របស់​បារាំង​ នឹង​អាច​ធ្វើ​អោយ​មានការ​ប្រកួត​ប្រជែង​ខ្ពស់​រដូវ​កាល​ក្រោយ បន្ទាប់ពី​មិន​ជោគជ័យរដូវ​កាល​នេះ ក្រោម​ការ​សហការ​ជាមួយ​ម៉ាស៊ីន Honda​។ ​រំលឹក​ថា Alonso ចាប់ផ្ដើម​អាជីព​ជា​កីឡាករ​ប្រណាំង​រថយន្ត Formula 1 ចូលរួម​ប្រកួត​បាន 287លើក ឈ្នះ 32ទីលាន និងបញ្ចប់​លើ​វេទិកា​កិត្តិយស 97លើកជា​អតីត​ជើងឯក​ពិភពលោក​នៅ​ឆ្នាំ2005 និង2006៕
​អត្ថបទ​៖​នាង សុភា​វុ​ធ