Justin Thomas នាំមុខ​ថ្ងៃ​ដំបូង​វាយ​ហ្គោល​កម្មវិធី CJ Cup នៅ​សាធារណរដ្ឋ​កូរ៉េ​

68

ហ្គោល​៖ ​កីឡាករ​វាយ​ហ្គោល​អាមេរិក Justin Thomas ចាប់ផ្ដើម​មិនបាន​ល្អ​ឡើយ​ក្នុង​ឡូ​ដំបូង​កម្មវិធី CJ Cup នៅសាធារណរដ្ឋ​កូរ៉េ តែ​ជើងឯក FedEx Cup រូប​នេះ​ក៏​រក​បាន 7 birdies និង 2 Eagles ដើម្បី​បញ្ចប់​ថ្ងៃ​ដំបូង 9 under par នាំ​មុខ​គេ​។

​​Thomas បញ្ចប់​ថ្ងៃ​ដំបូង​នាំមុខ​ដាច់​អ្នក​លេខ​ពីរ 3 strokes គឺ​កីឡាករ Marc Leishman, Patrick Reed និង កីឡាករ​បី​រូប​ផ្សេងទៀត​ដែល​សុទ្ធតែ​ធ្វើ​បាន 6 under par ដូចៗ​គ្នា​។ ​ចំណែក​អតីត​កីឡាករ​លំដាប់​លេខ1 ពិភពលោក Jason Day ធ្វើ​បាន 4 under par ខណៈ Paul Casey និង Adam Scott ធ្វើ​បាន​ត្រឹម Level Par ប៉ុណ្ណោះ​។ ​សូម​បញ្ជាប់​ថា ការប្រកួត​នៅ​កូរ៉េ​នេះ​គឺជា​ព្រឹត្តិការណ៍​ដំបូង​នៅ​លើ​ទឹកដី​កូរ៉េ​របស់​ក្រប​ខណ្ឌ PGA Tour៕
​អត្ថបទ​៖​នាង សុភា​វុ​ធ