កំពូល​កីឡាករ Snooker, Ronnie O’Sullivan ឲ្យ​អ្នក​ទស្សនា​បុក​​គ្រាប់​ខ្មៅ​ចុង​ក្រោយ​តែ​អត់​ចូល​

234

ស្នុក​ឃ័រ៖ ​នៅ​ពេល​ដែល​មានការ​ប្រកួត​របស់​កំពូល​កីឡាករ Snooker, Ronnie O’Sullivan អ្នក​នឹង​មានរឿង​ប្រាកដ​មួយ​ គឺរំពឹង​លើ​រឿង​ដែល​ស្ទើរតែ​មិន​អាច​ទៅ​រួច​។

​​ជាក់ស្ដែង​ក្រៅពី​សមត្ថភាព​ប៉ិនប្រសព្វ​របស់​គេ​នៅ​លើ​តាម Snooker បុរស​វ័យ 41ឆ្នាំ​អង់គ្លេស​រូប​នេះ ក៏​មាន​អត្តចរិត​លេងសើច​ច្រើន​ផង​ដែរ​។ ​ការប្រកួត​ពានរង្វាន់ Defabet English Open នៅ Barnsley ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​ជើងឯក​ពិភពលោក 5សម័យ Ronnie O’Sullivan បាន​យកឈ្នះ​កីឡាករ​ចិន Zhang Yong ទៅ​ហើយ តែ​នៅ​ពេល​ជិត​ចប់​ការប្រកួត​នោះ មាន​នារី​ម្នាក់​ចេញពី​កន្លែង​អង្គុយទស្សនា​មក​រត់​ជុំវិញ​តាប ស្រប​ពេល​ដែល Sullivan វាយ​បញ្ចូល​ឡូ​គ្រាប់ផ្កាឈូក​ទៅ​នោះ គេ​ផ្តល់​ឱកាស​អោយ​អ្នកគាំទ្រងប់ងុល​ម្នាក់​នោះ​បុក​មួយ​គ្រាប់​ខ្មៅ​ចុងក្រោយ​។ ​តែ​ជំនាញ​លេង Snooker របស់​នារី​ម្នាក់​នោះ​មិន​ពូកែ​ដូច​រត់គេច​សន្តិសុខ​នោះ​ឡើយ ពោល​គឺ​វាយ​គ្រាប់​ខ្មៅ​ពីរ​ដងមិន​ចូល​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ