វាយ​កូន​បាល់​ពានរង្វាន់ Kremlin Cup នៅ​រុស្ស៊ី​រក​ឃើញ​បួន​នាក់​ចុងក្រោយ​

70
កីឡា​ការិនី​អាល្លឺម៉ង់ Julia Georges

តេន្នីស៖ ​ការប្រកួត​វាយ​កូន​បាល់​ពានរង្វាន់ Kremlin Cup ក្នុង​ក្រប​ខណ្ឌ WTA Tour បាន​រក​ឃើញ​បួន​នាក់​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​។ ​​កីឡា​ការិនី​អាល្លឺម៉ង់ Julia Georges និង​កីឡា​ការិនី​រុស្ស៊ី Natalia Vikhyantseva សុទ្ធតែ​ឈ្នះ​ក្នុង​វគ្គ 8នាក់​ចុងក្រោយ​ដូចគ្នា​ដើម្បី​ឡើង​ជួប​គ្នា​នៅ​វគ្គ 4នាក់​ចុងក្រោយ​។

កីឡា​ការិនី​រុស្ស៊ី Natalia Vikhyantseva

​កីឡា​ការិនី​លំដាប់​ទី7 ក្នុង​កម្មវិធី Julia Georges បាន​យកឈ្នះ​កីឡា​ការិនី Lesia Tsurenko 6-3, 6-4 ខណៈ កីឡា​ការិនី​រុស្ស៊ី Natalia Vikhyantseva យកឈ្នះ​កីឡា​ការិនី​បារាំង Alize Comet 4-6, 7-5, 6-3​។ ​គូ​ផ្សេងទៀត​ក្នុង​វគ្គ 8នាក់​ចុងក្រោយ​ផង​ដែរ កីឡា​ការិនី​ម្ចាស់ផ្ទះ​រុស្ស៊ី​មួយ​រូប​ទៀត Daria Kasatkina ដែល​មាន​លំដាប់ថ្នាក់​លេខ28 ពិភពលោកបាន​យកឈ្នះ​កីឡា​ការិនី​បេឡា​រុស Aliaksandra Sasnivich លំដាប់ថ្នាក់​លេខ100 ដោយ​លទ្ធផល 6-4, 6-3​។ ​មួយ​គូ​ចុង​ក្រោយនេះ​កីឡា​ការិនី​រ៉ូ​ម៉ា​នី Irina Camelia Begu លំដាប់​លេខ56 ពិភពលោកបាន​យកឈ្នះ​កីឡា​ការិនី​បេឡា​រុស​លំដាប់​លេខ156 ពិភពលោក Vera Lapko 6-3, 4-6, 7-5​។ ​Kasatkina និង Irina Camelia Begu នឹង​ជួប​គ្នា​ប្រជែង​យក​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃនេះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ